សារព័ត៌មានបារាំងវាយតម្លៃចំពោះវៀតណាម គឺ ជាខឿន សេដ្ឋកិច្ច ប្រកបដោយ ប្រសិទ្ធភាពបំផុតនៅក្នុងតំបន់
(VOVWORLD) -គេហទំព័រនៃ ទស្សនាវដ្តី “ La Tribune” និង “Les Echos Investir” ដែលមាន ជំនាញអំពីសេដ្ឋកិច្ចរបស់បារាំង នាថ្ងៃទី ២៨ ធ្នូ បានលើកសរសើរវៀតណាម ដែលទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ហើយក្លាយទៅជាខឿនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពបំផុតនៅក្នុងតំបន់។
សារព័ត៌មានបារាំងវាយតម្លៃចំពោះវៀតណាម
គឺជាខឿនសេដ្ឋកិច្ច ប្រកបដោយ ប្រសិទ្ធភាពបំផុតនៅក្នុងតំបន់ |
គេហទំព័រនៃ ទស្សនាវដ្តី “ La Tribune” និង “Les Echos Investir” ដែលមាន ជំនាញអំពីសេដ្ឋកិច្ចរបស់បារាំង នាថ្ងៃទី ២៨ ធ្នូ បានលើកសរសើរវៀតណាម ដែលទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ហើយក្លាយទៅជាខឿនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពបំផុតនៅក្នុងតំបន់។
សារព័ត៌មានបារាំងបានឲ្យដឹងថា វៀតណាមទទួលបានកម្រិតកំណើនសេដ្ឋកិច្ចខ្ពស់ ពោលគឺ ៦,៨១% ក្នុងឆ្នាំ ២០១៧ ហើយហួសពីកម្រិតព្យាការណ៍គឺ ៦,៧%។ វិស័យដែលបានរួមចំណែកយ៉ាងវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៧ គឺ វិស័យផលិតកម្មកសិកម្ម និងនាំចេញ។
សារព័ត៌មានបារាំងក៏បានដកស្រង់ពីព័ត៌មានរបស់ធនាគារពិភពលោក (WB) ថា តាមការព្យាករណ៍ សេដ្ឋកិច្ចវៀតណាមអាចទទួលបានកំណើន ៦,៥% ក្នុងឆ្នាំ ២០១៨៕