សារព័ត៌មានបារាំងវាយតម្លៃសកម្មចំពោះដំណើរទស្សនកិច្ចគុយបារបស់លោកប្រធានាធិបតី F.Hollande
|
លោកប្រធានាធិបតីបារាំង Francois Hollande (រូបថតៈ TTXVN) |
(VOVworld)- ក្រោយពីប្រធានាធិបតីបារាំងលោក Francois Hollande ទៅកាន់រដ្ឋ
ធានី ឡាហាវ៉ានរបស់គុយបា កាសែតនានារបស់បារាំងបានចុះផ្សាយព័ត៌មាន
និងអាត្ថបទជាច្រើនដោយបានវាយតម្លៃសកម្មចំពោះដំណើរទស្សនកិច្ចប្រទេស
គុយបារបស់ លោកប្រធានាធិបតីបារាំង Francois Hollande។ ការសែត “Le Monde”
ក្នុងច្បាប់ ចុះផ្សាយថ្ងៃទី១១ឧសភាបានចុះផ្សាយព័ត៌មានដែលមានចំណងជើង
ថា “តាមរយៈដំណើរទស្សនកិច្ចគុយបា លោកFrancois Hollande បានក្លាយទៅជា
មហាអំណាចនៃខឿនការទូតសេដ្ឋកិច្ច”និងឲ្យដឹងថែមទៀតថា ក្នុងដំណើរទស្សន
កិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាគ្សាអំពីការបង្កើន ទំនាក់ទំនងសេដ្ឋ
កិច្ចពាណិជ្ជកម្មទេ្វភាគី។ ក្នុង ពេលជាមួយគ្នានោះ កាសែត “L’Huminite” បាន
សង្កត់ធ្ងន់ថា លោក Francois Hollande ជាប្រមុខរដ្ឋនៃប្រទេសលោកខាងលិចដើម
ដំបូងបានទៅទស្សនកិច្ច គុយបាជាផ្លូវការ។ ការសែត “Liberation” បានពិភាគ្សា
អំពីស្ថានភាព នាបច្ចុប្បន្នរបស់ប្រទេសទាំងពីរ និងយកថាទស្សន៍ជម្រុញកិច្ចសហ
ប្រតិបត្តិការ ទ្វេភាគីនាពេលខាងមុខ៕