សារព័ត៌មានម៉ាឡេស៊ីផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad

(VOVWORLD) - មុនដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad និងភរិយា ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែសីហា មានសារព័ត៌មានសំខាន់ៗរបស់ម៉ាឡេស៊ីបានផ្សាយអត្ថបទជាច្រើនស្តីពីដំណើរទស្សនកិច្ចនេះ។
សារព័ត៌មានម៉ាឡេស៊ីផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad - ảnh 1 នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad (រូបថត៖ TTXVN)

កាលពីថ្ងៃទី ២៥ ខែសីហា កាសែត New Straits Times បានសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបង្កើតឱកាសដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដោយមានគោលដៅនាំ ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំក្រោយ។

រីឯទីភ្នាក់ងារសារព័ត៌មាន Bernama បានមានបទសម្ភាសន៍ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Le Quy Quynh ដោយដកស្រង់សំដីរបស់ឯកអគ្គរដ្ឋទូត Le Quy Quynh ថាដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad គឺមានសារៈសំខាន់ ដើម្បីជួយពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ក្រៅពីនេះ មានកាសែតដទៃទៀតដូចជា MalaysiaKini – The Sun Daily ក៏ផ្សាយអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ