សារព័ត៍មានរួមចំណែកសំខាន់ក្នុងសមិទ្ធិផលកិច្ចការបរទេសឆ្នាំ២០១៤

សារព័ត៍មានរួមចំណែកសំខាន់ក្នុងសមិទ្ធិផលកិច្ចការបរទេសឆ្នាំ២០១៤ - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

(VOV)_នៅក្នុងសន្និសីទកាសែត នាថ្ងៃទី៥ កុម្ភះ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី
ការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖​ បណ្ដាសកម្មភាព
កិច្ចការបរទេសយ៉ាងផុលផុសរបស់វៀតណាម ត្រូវបាន​សារព័ត៍មាន ផ្សព្វផ្សាយ
ច្បាមជាប់ និងឃោសនាយ៉ាងពេញលេញ ទាន់​ពេលវេលា រួមចំណែកសំខាន់ចូល
ក្នុងសមិទ្ធិផលនៃផ្នែកកិច្ចការបរទេសនាឆ្នាំ ​២០១៤។

ស្ដីពីបណ្ដាចំណុចលេចធ្លោក្នុងសកម្មភាពកិច្ចការបរទេស​ក្នុងឆ្នាំកន្លងទៅ​ លោក 
Pham Binh Minh បានអោយដឹងថា៖ ឆ្នាំ ២០១៤ បានគូ​ស​សញ្ញាសំខាន់ក្នុងសកម្ម
ភាពកិច្ចការបរទេសរបស់វៀតណាម ដោយ​សមិទ្ធិផលលើគ្រប់វិស័យ។ស្ដីពីការងារ
ក្នុងឆ្នាំ ២០១៥  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham
 Binh Minh បានអោយដឹងថា៖

“ ឈានចូលឆ្នាំ ២០១៥ ស្ថានភាពខាង​សេដ្ឋកិច្ចពិភពលោកនៅមានបំរែបំរួលជា
ច្រើន ​ជះឥទ្ធិពលទៅលើ​បរិយាកាសអភិវឌ្ឍន៍សេដ្ឋកិច្ច សន្តិសុខរបស់វៀតណាម 
ការងារកិច្ចការបរទេសនឹងបន្តពង្រីករាល់លទ្ធផលដែលទទួលបានក្នុងឆ្នាំ ២០១៤
នេះ ​ដើម្បីសម្រេចរាល់គោលដៅដែលបានដាក់ចេញសំរាប់ឆ្នាំ ២០១៥។ ដើម្បី
សម្រេចគោលដៅ​ទាំងនេះ ប្រការសំខាន់១ នោះគឺការរួមដំណើររបស់សារព័ត៍មាន។”

ប្រតិកម្មទៅវិញ

ផ្សេងៗ