សារព័ត៌មានឡាវចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់ប្រធានរដ្ឋវៀតណាម
(VOVWORLD) - សារព័ត៌មានឡាវ នៅថ្ងៃទី ៩ ខែសីហាបានចេញផ្សាយ លើទំព័រមុខបទវិចារណកថាអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ៩-១០ ខែសីហា។
កាសែត Pathet ឡាវបានចុះផ្សាយនូវវិចារណកថាមួយនៅលើទំព័រមុខអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ TTXVN) |
កាសែត Pathet ឡាវប្រចាំថ្ងៃ ដែលជាកាសែតនៃទីភ្នាក់ងារសារព័ត៌មានឡាវបានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “សូមអបអរសាទរចំពោះដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការមកកាន់ប្រទេសឡាវរបស់ប្រធានរដ្ឋវៀតណាម”។ អត្ថបទបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាម ក្នុងគោលបំណងបន្តលើកកម្ពស់ប្រពៃណីនៃទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ឡាវ-វៀតណាម រួមចំណែកពង្រឹងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាម។
កាសែត Pasaxon (កាសែតប្រជាជន) ដែលជាស្ថាប័នបញ្ចេញមតិនៃបក្សប្រជាជនបដិវត្តន៍ឡាវនៅថ្ងៃដដែលនោះក៏បានចុះផ្សាយបទវិចារណកថាមួយដែលមានចំណងជើងថា “សាមគ្គីភាពពិសេសរវាងឡាវនិងវៀតណាមកាន់តែស្អិតរមួតជានិច្ច”៕