សារព័ត៌មានអន្តរជាតិបន្តចុះផ្សាយអំពីមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - នាថ្ងៃទី៣១ មករា ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយ អំពីការដែលមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមបាន បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ ព្រមទាំងចុះ ផ្សាយព័ត៌មានស្ដីពីសន្និបាតបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយនិងគណៈលេខាផងដែរ។
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងនៅសន្និបាតលើកទី១របស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣។ (រូបថត៖ TTXVN) |
ទីភ្នាក់ងារសារព័ត៌មាន Kyodo (ជប៉ុន) បានសង្កត់ធ្ងន់ថាលទ្ធផលនៃការ បោះឆ្នោតបានឆ្លុះបញ្ចាំងនូវសមិទ្ធផលនានាក្នុងការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម បានជួយប្រទេសគ្រប់គ្រងបាននូវជម្ងឺរាតត្បាត Covid-19 ក្នុងឆ្នាំ ២០២០និងរក្សាកំណើនសេដ្ឋកិច្ច។
ទីភ្នាក់ងារសារព័ត៌មាន Reuters (អង់គ្លេស) បានរំលេចសេចក្ដីអំពាវនាវ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្ដីពីការពង្រឹងវិន័យរបស់បក្ស ហើយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយតស៊ូប្រឆាំងនឹងអំពើពុករលួយយ៉ាងប្ដូរផ្ដាច់។ ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) បានដកស្រង់សម្ដីរបស់លោកសាស្ត្រាចារ្យ Carl Thayer នៃសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) ដែលជាអ្នកជំនាញអំពីវៀតណាម ដោយចាត់ទុក ថា ជាមួយនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មីនៃមហាសន្និ បាតលើកទី១៣ បក្សកុម្មុយនិស្តវៀតណាមនឹងបន្តជំរុញយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយក្នុងអាណត្តិខាងមុខ៕