សារព័ត៌មានអន្តរជាតិរំលេចសមិទ្ធិផលរបស់វៀតណាមក្នុងឱកាសខួបគម្រប់៧៥ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ

(VOVWORLD) - ប៉ុស្តិ៍ទូរទស្សន៍ជាភាសាអារ៉ាប់ជួរមុខរបស់អាលហ្សេរីគឺ Echourouk បានចាក់ផ្សាយខ្សែភាពយន្តឯកសារដោយចំណងជើងថា “វៀតណាម គ្រាប់ត្បូង នៃទ្វីបអាស៊ី” ចំថ្ងៃទី២កញ្ញា ដែលជាទិវាបុណ្យឯករាជ្យជាតិរបស់វៀត ណាម។
សារព័ត៌មានអន្តរជាតិរំលេចសមិទ្ធិផលរបស់វៀតណាមក្នុងឱកាសខួបគម្រប់៧៥ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ - ảnh 1ចាប់ពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតលើពិភពលោក វៀតណាម បានអភិវឌ្ឍក្លាយទៅជាខឿនសេដ្ឋកិច្ចកំពុងលេចចេញយ៉ាងស្វាហាប់បំផុត។ (រូបថត៖ TTXVN) 

ខ្សែភាពយន្តនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកសារព័ត៌មាន អាលហ្សេរីហើយទទួលបានការវាយតម្លៃខ្ពស់ពីសាធារណៈមតិប្រទេស សាមីក៏ដូចជាក្រុមអង្គទូតផងដែរ។

នៅប្រទេសអាហ្វ្រិកខាងត្បូង នាថ្ងៃទី១ កញ្ញា គេហទំព័រ thediplomaticsociety បានបង្ហោះអត្ថបទសរសេរស្ដីពីវៀតណាមរបស់អ្នក កាសែត K. Bhana។ អត្ថបទនេះ បានស្ងើចសរសើរការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមនិងលោកប្រធានហូជីមិញ ដែលបាននាំវៀតណាមទទួលបានជ័យជំនះក្នុងការតស៊ូប្រឆាំងពួក ហ្វាស៊ីសនិងអាណានិគមនិយម ចក្រពត្តិ ដើម្បីឯកភាពប្រទេសជាតិ។ នាសព្វថ្ងៃ ចាប់ពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតលើពិភពលោក វៀតណាម បានអភិវឌ្ឍក្លាយទៅជាខឿនសេដ្ឋកិច្ចកំពុងលេចចេញយ៉ាងស្វាហាប់បំផុត។

នាថ្ងៃដដែល កាសែត Forbes នៅប្រទេសអ៊ីស្រាអែលបានបង្ហោះ អត្ថបទសរសេរស្ដីពីចំណុវិជ្ជមាននានាក្នុងវិស័យសេដ្ឋកិច្ចរបស់វៀតណាមចាប់ តាំងពីដើមឆ្នាំ២០២០មក។ អត្ថបទនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តវិធានការជាច្រើនដើម្បីជួយឲ្យខឿនសេដ្ឋកិច្ចជំនះពុះពារ លើវិបត្តិ Covid-19។ អ្នកនិពន្ធបានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងទាក់ទាញទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) របស់វៀតណាម ហើយវាយតម្លៃថា វៀតណាមគឺជាចំណុចភ្លឺក្នុងការ ទាក់ទាញក្រុមហ៊ុនផលិតកម្មធំៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ