សារព័ត៌មានអន្តរជាតិវាយតម្លៃជាវិជ្ជមានចំពោះដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតីអាមេរិក Joe Biden
(VOVWORLD) - សារព័ត៌មានធំៗជាច្រើនជុំវិញពិភពលោកបានផ្សព្វផ្សាយព័ត៌មាននិងចុះផ្សាយអត្ថបទអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden មកកាន់ប្រទេសវៀតណាម ដែលសង្កត់ធ្ងន់លើសារៈសំខាន់របស់សហរដ្ឋអាមេរិកចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ក៏ដូចជាតួនាទីរបស់វៀតណាមនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។
លោកប្រធានាធិបតី Joe Biden ចុះចេញពីយន្តហោះ Air Force One នៅអាកាសយានដ្ឋាន Noi Bai។ រូបថត៖ VOV |
“សហរដ្ឋអាមេរិក និងវៀតណាមធ្វើលើកកម្ពស់ទំនាក់ទំនងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក Joe Biden” គឺជាចំណងជើងនៃអត្ថបទមួយដែលបានចេញផ្សាយកាលពីម្សិលមិញរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters (ចក្រភពអង់គ្លេស) បន្ទាប់ពីជំនួបរវាងប្រធានាធិបតីលោក Joe Biden និងអគ្គលេខាបក្ស លោក Nguyen Phu Trong។ អត្ថបទនេះបានសង្កត់ធ្ងន់លើលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលប្រាំទសវត្សរ៍កន្លងមក។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានលើកឡើងថា ដំណើរទស្សនកិច្ចនេះគឺជាជំហានឆ្ពោះទៅមុខគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
បទអត្ថាធិប្បាយអំពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូងរបស់ប្រធានាធិបតីអាមេរិកមកកាន់ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទីភ្នាក់ងារសារព័ត៌មាន CNN របស់អាមេរិកបានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់អាមេរិកក្នុងការក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ទាក់ទាញ និងគួរឱ្យទុកចិត្តរបស់វៀតណាមដូចជា ក៏ដូចជាក្នុងតំបន់ និងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក។
កាសែត New York Times បានភ្ជាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden នៅវៀតណាម ជាមួយនឹងបេសកកម្មរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការលើកកម្ពស់នូវទំនាក់ទំនងពី "ភាពជាដៃគូគ្រប់ជ្រុងជ្រោយ" ទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព" គឺជាជំហាននៃសារៈសំខាន់ជានិមិត្តរូបខ្ពស់ និងជាប្រការមួយដែលសហរដ្ឋអាមេរិកប្រាថ្នាចង់អនុវត្តន៍តាំងពីយូរយារណាស់មកហើយ៕