(VOVWORLD) - សារព័ត៌មានអន្តរជាតិបានចុះផ្សាយអត្ថបទ សរសេរជាច្រើន ដែលក្នុងនោះ វាយតំលៃខ្ពស់ចំពោះកំណើន សេដ្ឋកិច្ចរបស់ វៀតណាមក្នុងឆ្នាំ២០១៧។
វៀតណាមជាប្រទេសគួរឲ្យទាក់ទាញយ៉ាងខ្លាំងណាស់ចំពោះក្រុមហ៊ុនពហុជាតិនិង
វិនិយោគិនបរទេស (រូបថត៖ TTXVN)
|
សារព័ត៌មានអន្តរជាតិបានចុះផ្សាយអត្ថបទសរសេរជាច្រើន ដែលក្នុងនោះវាយតំលៃខ្ពស់
ចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៧។ កាសែត Asian Correspondent ចាត់ទុក
ថាវៀតណាមមិនត្រឹមតែក្លាយទៅជាអ្នកផលិតជួរមុខក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុណ្ណោះទេ ថែមទាំង
ឈរលំដាប់ថ្នាក់ទី២ក្រោយពីឥណ្ឌាក្នុងបញ្ជីឈ្មោះបណ្ដាខឿនសេដ្ឋកិច្ចដែលអភិវឌ្ឍន៍លឿនបំផុត
លើពិភពលោក ទៀតផង។ តាមកាសែតនេះថា វៀតណាមជាប្រទេសគួរឲ្យទាក់ទាញយ៉ាងខ្លាំង
ណាស់ចំពោះក្រុមហ៊ុនពហុជាតិនិងវិនិយោគិនបរទេស។
ក្នុងពេលនោះ វ៉ែបសាយទេសចរណ៍ Mayo Advertiser ចាត់ទុកថា ផ្នែកទេសចរណ៍ជាកម្លាំង
ចលករមួយក្នុងចំណោមកម្លាំងចលករស្នូលដែលជំរុញខឿនសេដ្ឋកិច្ចវៀតណាម។
រីឯទីភ្នាក់ងារសារព័ត៌មាន Bloomberg បានសង្កត់ធ្ងន់ថា អំពើពុករលួយជាគ្រោះអាសន្នដែល
គំរាមកំហែងទៅលើស្ថិរភាពសង្គម ហើយបក្សកុម្មុយនិស្តវៀតណាមយកចិត្តទុកដាក់ពិសេសដល់
ភារកិច្ចប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕