សារព័ត៌មានអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម
(VOVWORLD) - តាមការវាយតំលៃរបស់អ្នកនយោបាយ អ្នកជំនាញការនិងសារព័ត៌មានអាល្លឺម៉ង់ ថា វៀតណាមបានរួមវិភាគទានសម្លេងដ៏សំខាន់ក្នុងបញ្ហាពាណិជ្ជកម្មសេរីនិង បញ្ហាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ស្វាគមន៍នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មកបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់និងចូលរួមសន្និសីទ G២០ (រូបថត៖TTXVN) |
(VOVworld) - វៀតណាមចូលរួមសន្និសីទកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចធំ បំផុតលើពិភពលោក (G២០) ឆ្នាំនេះក្នុងឋានៈភ្ញៀវអញ្ជើញជាប្រធានឆ្នាំ APEC។ តាមការវាយតំលៃរបស់អ្នកនយោបាយ អ្នកជំនាញការនិងសារព័ត៌មានអាល្លឺម៉ង់ ថា វៀតណាមបានរួមវិភាគទានសម្លេងដ៏សំខាន់ក្នុងបញ្ហាពាណិជ្ជកម្មសេរីនិង បញ្ហាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។កាសែត Neues Deutschland ដែល ជាកាសែតធំមួយនៅអាល្លឺម៉ង់នោះ បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “វៀតណាមជាកិត្យានុភាព”។អត្ថបទនេះវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងនិងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាម ព្រមទាំងសំដែងការចាប់ អារម្មណ៍ចំពោះគោលដៅទទួលបានកំណើន៦,៧%ក្នុងឆ្នាំ២០១៧របស់វៀតណាម។
“វៀតណាមមានបំណងបង្កើនទំនាក់ទំនងជាមួយអាល្លឺម៉ង់” ជាចំណងជើង អត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ (DPA) ក្នុងនោះ សង្កត់ធ្ងន់ទៅ លើសារសំខាន់នៃកិច្ចសហប្រតិបតិ្តការវៀតណាម-អាល្លឺម៉ង់៕