សារព័ត៌មានអាល់ហ្សេរីវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះបដិវត្តន៍ខែសីហា
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៦ បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥-១៩ សីហា ២០២១) កាសែតជាច្រើន និងគេហទំព័រដែលមានកិត្យានុភាពនៅអាល់ហ្សេរីដូចជា La Patrie News (ព័ត៌មានមាតុភូមិ) និង Francophonie Actualités (ព្រឹត្តិការណ៍ភាសាបារាំង) បានចុះផ្សាយអត្ថបទដោយបានវាយតម្លៃខ្ពស់ចំពោះបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ របស់វៀតណាម ។
មនុស្សមួយចំនួនធំបានប្រមូលផ្តុំគ្នានៅទីលាន Ba Dinh ដើម្បីស្តាប់លោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យនៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ (រូបថត៖ VNA) |
ខ្លឹមសារនៃអត្ថបទទាំងនេះសុទ្ធតែបានផ្ដោតសំខាន់លើតួនាទីដឹកនាំរបស់បក្ កុម្មុយនិស្ត វៀតណាម ដែលដឹកនាំដោយលោកប្រធានហូជីមិញចំពោះជ័យជំនះដ៏មហិមានៃ បដិវត្តន៍ខែសីហា ហើយនេះគឺជាជ័យជំនះដែលមានអត្ថន័យដ៏ធំធេង ចំពោះប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម ក៏ដូចជាចលនាតស៊ូរំដោះរបស់បណ្ដាប្រជាជាតិនៅលើពិភពលោក ពីនឹមត្រួតត្រារបស់អាណានិគមនិយមនិងចក្រពត្តិនិយម។
អត្ថបទទាំងនេះត្រូវបានចុះផ្សាយ នៅពេលដែលវៀតណាម កំពុងរៀបចំសកម្មភាពជាក់ស្ដែង ក្នុងឱកាសរំលឹកខួបលើកទី ៧៦ ទិវាបដិវត្តន៍ខែសីហា និងពិធីបុណ្យឯករាជ្យជាតិ ២ កញ្ញា ក៏ដូចជារំលឹកខួបលើកទី១១០ ទិវាកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap (២៥ សីហា ឆ្នាំ ១៩១១ - ២៥ ខែសីហា ឆ្នាំ ២០២១) ដែលសរឲ្យឃើញសនោសញ្ចេតនាប្រពៃណី និងថ្លៃថ្លារបស់ប្រជាជនអាល់ហ្សេរីចំពោះវៀតណាម ក៏ដូចជាឋានៈរបស់ប្រទេសជាតិ ដែលកាន់តែកើនឡើងនៅឆាកអន្តរជាតិផងដែរ៕