សារព័ត៌មានអូស្ត្រាលីរាយការណ៍ជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន SBS បានផ្សាយតាមរលកធាតុអាកាសក្នុងរយៈ ពេល៤នាទី ព្រមទាំងបង្ហោះអត្ថបទសរសេរលើវ៉ែបសាយជាផ្លូវការ ស្ដីពីដំណើរ ទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក្នុងនោះ សង្កត់ធ្ងន់ទៅលើការដែលវៀតណាមនិងអូស្ត្រាលីតម្លើងទំនាក់ទំនងទៅជាកម្រិត ដៃគូយុទ្ធសាស្ត្រ។
សារព័ត៌មានអូស្ត្រាលីរាយការណ៍ជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc លោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅព្រលានយន្តហោះ Kingsford-Smith ទីក្រុង Sydney (រូបថត៖ VOV)


ក្នុងច្បាប់ចេញនាថ្ងៃទី១៥និងថ្ងៃទី១៦ មីនា កាសែតធំៗនៅអូស្ត្រាលី សុទ្ធតែចុះផ្សាយអត្ថបទជាច្រើនស្ដីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងពិធីចុះហត្ថលេខាលើសេចក្ដី ថ្លែងការណ៍ស្ដីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

        ទីភ្នាក់ងារសារព័ត៌មាន SBS បានផ្សាយតាមរលកធាតុអាកាសក្នុងរយៈ ពេល៤នាទី ព្រមទាំងបង្ហោះអត្ថបទសរសេរលើវ៉ែបសាយជាផ្លូវការ ស្ដីពីដំណើរ ទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក្នុងនោះ សង្កត់ធ្ងន់ទៅលើការដែលវៀតណាមនិងអូស្ត្រាលីតម្លើងទំនាក់ទំនងទៅជាកម្រិត ដៃគូយុទ្ធសាស្ត្រ។

        សម្ព័ន្ធក្រុមហ៊ុនសារព័ត៌មាន ABC និងកាសែត The Courier ក៏បានចុះ ផ្សាយអត្ថបទស្ដីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏ដូចជារូបថតស្ដីពីពិធីទទួលបដិសណ្ឋាកិច្ចលោកនាយករដ្ឋមន្រ្តីវៀតណាម និងជំនួប ចរចា ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការរវាងថ្នាក់ដឹកនាំរដ្ឋា ភិបាលនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ