សារព័ត៌មានឥណ្ឌូនេស៊ីវាយតម្លៃខ្ពស់នូវតួនាទីថ្មីរបស់វៀតណាម

(VOVWORLD) -កាសែត Jakarta Post ក្នុងច្បាប់ចេញផ្សាយនាពេលថ្មីៗនេះ មានអត្ថបទវិភាគ មួយរបស់អ្នកនិពន្ធ Anjaiah ដែលវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម តាម រយៈការទទួលរៀបចំឆ្នាំ APEC ២០១៧។ 


អត្ថបទនេះមានចំណងជើងថា “តួនាទីថ្មីរបស់វៀតណាមតាមរយៈឆ្នាំ APEC ២០១៧” ដោយបានសង្កត់ធ្ងន់ថា សន្និសីទជាន់ខ្ពស់នៃខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង២១របស់វៀតណាម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការត្រៀម រៀបចំសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ យ៉ាងល្អប្រសើររបស់វៀតណាម។ យោងតាមអត្ថបទនេះ ជាមួយនឹងល្បឿនកំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍វៀតណាមកំពុងលេចឡើងដូចជា “ផ្កាយថ្មីរបស់អាស៊ី”។

        អត្ថបទនេះក៏បានចាត់ទុកថា  តាំងពីពេលចូលរួមជាសមាជិក APEC កាល ពីឆ្នាំ១៩៩៨មក វៀតណាមបានឃើញច្បាស់នូវសារៈសំខាន់នៃយុទ្ធសាស្ត្ររបស់ APEC ហើយមានបំណងចូលរួមក៏ដូចជារួមវិភាគទានសម្រាប់អង្គការនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ