សារព័ត៌មាន - សហគ្រាសរួមដំណើរជាមួយ APEC ២០១៧

(VOVWORLD) -នាយប់ថ្ងៃទី ១៨ មិថុនា នៅទីក្រុងហាណូយ សមាគមអ្នកសារព័ត៌មានវៀតណាមបានរៀបចំកម្មវិធី “សារព័ត៌មាន - សហគ្រាសរួមដំណើរជាមួយ APEC ២០១៧”។
សារព័ត៌មាន - សហគ្រាសរួមដំណើរជាមួយ APEC ២០១៧ - ảnh 1សារព័ត៌មាន - សហគ្រាសរួមដំណើរជាមួយ APEC ២០១៧ 

នាយប់ថ្ងៃទី ១៨ មិថុនា នៅទីក្រុងហាណូយ សមាគមអ្នកសារព័ត៌មានវៀតណាមបានរៀបចំកម្មវិធី “សារព័ត៌មាន - សហគ្រាសរួមដំណើរជាមួយ APEC ២០១៧”។ នាឆ្នាំ ២០១៧ វៀតណាមមានកិត្តិយសជាប្រទេសម្ចាស់ផ្ទះរៀបចំ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ។នេះគឺជាព្រឹត្តិការណ៍កិច្ចការបរទេសធំបំផុតក្នុងឆ្នាំ ២០១៧ របស់វៀតណាម។ ព្រឹត្តិការណ៍នេះបានបើកចេញនូវឱកាសជួយលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ និងបង្កើនទំនាក់ទំនងជាមួយបណ្ដាដៃគូក្នុង APEC។

          នៅក្នុងជំនួបប្រាស្រ័យ តំណាងសមាគមអ្នកសារព័ត៌មានវៀតណាម និងបណ្ដាសហគ្រាសបានចែករំលែកស្ដីពីទំនាក់ទំនងរវាងសារព័ត៌មាន និងសហគ្រាស។ លោក Ho Quang Loi អនុប្រធាន អចិន្រ្តៃយ៍សមាគមអ្នកសារព័ត៌មានវៀតណាមបានសង្កត់ធ្ងន់ថា៖

      “សហគ្រាសត្រូវការសារព័ត៌មានដើម្បីជូនដំណឹង ផ្សព្វផ្សាយពាណិជ្ជសញ្ញាទំនិញ សេវាកម្ម។  ផ្ទុយទៅវិញ សារព័ត៌មានបានចាត់ទុកសហគ្រាស សហគ្រិនជាប្រភពអត្ថបទដ៏សម្បូរបែប។ សារព័ត៌មាន និងសហគ្រាសគប្បីលើកកំពស់ជំនាញវិជ្ជាជីវៈក្នុងការផ្គត់ផ្គង់ និងដោះស្រាយព័ត៌មាន រួមទាំងបង្កើនការចែករំលែក យល់ដឹងគ្នាទៅវិញទៅមក”។

ប្រតិកម្មទៅវិញ

ផ្សេងៗ