សាររបស់វៀតណាមនៅមហាសន្និបាតអង្គការសហប្រជាជាតិមានមាន​លក្ខណៈ​ស្ថាបនា និងការទទួលខុសត្រូវ

(VOVWORLD) - សម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានបិទបញ្ចប់ហើយ ប៉ុន្តែអ្នកប្រាជ្ញរុស្ស៊ីនៅតែចុះផ្សាយអត្ថបទវិភាគ និងអត្ថាធិប្បាយស្ដីពីខ្លឹមសារគួរឱ្យយកចិត្តទុកដាក់ ក្នុងសុន្ទរកថារបស់តំណាងបណ្ដាប្រទេសនៅអង្គការសហប្រជាជាតិ ក្នុងនោះមានសុន្ទរកថារបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។
សាររបស់វៀតណាមនៅមហាសន្និបាតអង្គការសហប្រជាជាតិមានមាន​លក្ខណៈ​ស្ថាបនា និងការទទួលខុសត្រូវ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ Chinhphu.vn)

ក្នុងបទអត្ថាធិប្បាយរបស់លោកបណ្ឌិតវិទ្យាសាស្ត្រនយោបាយ Alexander Korolev មកពីសាលាសេដ្ឋកិច្ចជាន់ខ្ពស់ (HSE) ដោយប្រធានបទ “ របៀបវារៈបៃតង គុយបា និងសមុទ្រ៖ សុន្ទរកថារបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅមហាសន្និបាតអង្គការសហប្រជាជាតិ” ដែលបានចុះផ្សាយនៅលើគេហទំព័រសិក្សាស្រាវជ្រាវអាស៊ីបូព៌ា (orientaliarossica.com) បានសង្កត់ធ្ងន់ថាសុន្ទរកថារបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានលក្ខណៈស្ថាបនា រួមមានបញ្ហាព្រឹត្តិការណ៍ ជាច្រើន។ ក្រៅពីបញ្ហាបន្ទាន់អំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងផលប៉ះពាល់នៃជំងឺរាតត្បាតចំពោះខឿនសេដ្ឋកិច្ចសកលលោកនោះ

សុន្ទរកថា បានលើកយកបញ្ហាសំខាន់ៗជាច្រើនទៀត។ សុន្ទរកថា បានប្រកាសការគាំទ្រចំពោះគុយបា និងពិសេសគឺប្រជាជនគុយបា ព្រមទាំងសរឲ្យឃើញនូវបំណងប្រាថ្នារបស់វៀតណាមក្នុងកាប្រឆាំងជំទាស់នឹងការគាំពារនិយម បទដាក់ទណ្ឌកម្មឯកតោភាគី និងការអនុវត្តគោលនយោបាយការបរទេសដោយ “បង្ខិតបង្ខំ” ។

 វៀតណាមបានសរឲ្យឃើញថា ជាប្រទេសមានការទទួលខុសត្រូវ គាំទ្រការដោះស្រាយជម្លោះប្រជាប់អាវុធដោយសន្តិវិធី ដោយផ្អែកលើទស្សនៈយុទ្ធសាស្ត្រ។ ប្រការនេះបានបង្ហាញតាមរយៈទស្សនៈអំពីបញ្ហារក្សាស្ថិរភាពនៅអាហ្វហ្គានីស្ថាន។ សូមបញ្ជាក់ថា ឥឡូវនេះ ក្រុមជ្រុលនិយមជាច្រើនមកពីមជ្ឈឹមបូព៌ា និងអាស៊ីកណ្តាល កំពុង ឆ្ពោះទៅរកអាស៊ីអាគ្នេយ៍ (ហ្វីលីពីនឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងមីយ៉ាន់ម៉ា) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ