ស្រីលង្កាធានាសន្តិសុខមុនពេលបើកសាលាឡើងវិញ

(VOVWORLD) - ស្រីលង្កាបានដាក់ពង្រាយបុគ្គលិកសន្តិសុខរាប់ម៉ឺននាក់ដើម្បីការពារសាលារៀនរដ្ឋ មុនពេលសាលាទាំងនេះត្រូវបានបើកឡើងវិញនាថ្ងៃទី ៦ ខែឧសភាបន្ទាប់ពីការវាយប្រហារបង្ហូរឈាមជាច្រើនបន្តបន្ទាប់នៅលើពិធីបុណ្យគ្រីស្តសាសនា Easter កន្លងទៅ។
ស្រីលង្កាធានាសន្តិសុខមុនពេលបើកសាលាឡើងវិញ - ảnh 1ប៉ូលីសនិងទាហានស្រីលង្កាធានាសន្តិសុខមុនពេលបើកសាលាឡើងវិញ

ប៉ូលីសនិងទាហានបានហ៊ុំព័ទ្ទ និងស្វែងរកគ្រាប់បែកនៅសាលារៀនប្រមាណ ១០,៩០០ នៅទូទាំងប្រទេសដើម្បីធានាសុវត្ថិភាពសម្រាប់សិស្សានុសិស្សវិលត្រលប់ទៅសាលារៀនវិញ។ នាថ្ងៃទី ៥ ខែឧសភា រដ្ឋាភិបាលស្រីលង្កាបានឲ្យដឹងថាប្រទេសនេះបានបណ្តេញជនបរទេសជាង ៦០០ នាក់ ក្នុងនោះមានបព្វជិតឥស្លីមប្រមាណ ២០០ នាក់ ចាប់តាំងពីការវាយប្រហារជាបន្តបន្ទាប់នាថ្ងៃទី ២១ ខែមេសាកន្លងទៅ ហើយអង្គការភេរវកម្ម«រដ្ឋឥស្លាមស្វ័យ ប្រកាស» (IS) បានទទួលស្គាល់ជាក្រុមបង្កឡើង។ ស្រីលង្កាបានប្រកាសស្ថានភាពបន្ទាន់ ចាប់តាំងពីការវាយប្រហារជាបន្តបន្ទាប់ដែលបានបណ្តាល់ឲ្យមនុស្ស ចំនួន ២៥៧ នាក់ត្រូវបានស្លាប់និងជិត ៥០០ នាក់ទៀតរងរបួសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ