ស្រាវជ្រាវគំរូប្រព័ន្ធអេកូឡូស៊ីនគរសមុទ្រ

(VOVWORLD) - នៅសិក្ខាសាលានេះ បណ្ដាអ្នកជំនាញបានពិភាក្សា ពិគ្រោះយោបល់ ស្ដីពីវិធីអភិក្រមដោយពហុទិស និងខ្លឹមសារស្រាវជ្រាវស្ដីពីប្រព័ន្ធអេកូឡូស៊ី នគរសមុទ្រ-ពហុទិស។ 

នាថ្ងៃទី៧មីនា នៅរដ្ឋធានីហាណូយ វិទ្យាស្ថានស្រាវជ្រាវលំនៅដ្ឋាន និងថាមពលជានិរន្ត ចំណុះសម្ព័ន្ធសមាគមន៍វិទ្យាសាស្ត្រនិងបច្ចេកទេស វៀតណាម បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្របខ័ណ្ឌវាយតម្លៃ ចំពោះការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនគរសមុទ្រ-ពហុទិស”។

        នៅសិក្ខាសាលានេះ បណ្ដាអ្នកជំនាញបានពិភាក្សា ពិគ្រោះយោបល់ ស្ដីពីវិធីអភិក្រមដោយពហុទិស និងខ្លឹមសារស្រាវជ្រាវស្ដីពីប្រព័ន្ធអេកូឡូស៊ី នគរសមុទ្រ-ពហុទិស។ នេះជាឱកាសដើម្បីឲ្យបណ្ដាអ្នកជំនាញតភ្ជាប់គ្នា អភិវឌ្ឍខ្លឹមសារពាក់ព័ន្ធនានា បំពេញភារកិច្ចស្រាវជ្រាវលើប្រធានបទជា ច្រើនដូចជា៖ ធម្មជាតិ បរិស្ថាន សេដ្ឋកិច្ច របៀបរបប សង្គមវិទ្យា-លំនៅដ្ឋាន បេតិកភ័ណ្ឌ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ