ស៊ីរីសង្កត់ធ្ងន់ទៅលើគោលដៅទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ថ្មី

ស៊ីរីសង្កត់ធ្ងន់ទៅលើគោលដៅទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ថ្មី - ảnh 1
ប្រធានាធិបតីស៊ីរីលោក Bashar al-Assad (ខាងស្ដាំ) នៅក្នុងជំនួបសន្ទនាជាមួយទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក Faleh al-Fayad កាលពីថ្ងៃទី៥ មករា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១៩ មករា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ឲ្យដឹង
ថា ជំនួបចរចារនៅរដ្ឋធានី Astana របស់កាហ្សាក់ស្ថាន នាសប្ដាហ៍ខាងមុខនេះ នឹង
ប្រមូលផ្ដុំទៅលើការគោរពការបញ្ឈប់សកម្មភាពអមិត្ត តាមនោះអនុ ញ្ញាតឲ្យជញ្ជូន
ទំនិញឧបត្ថម្ភចូលក្នុងប្រទេសមជ្ឈឹមបូព៌ានេះ។ថ្លែងមតិនៅលើ កាណាល់ទូរទស្សន៍
 TBS របស់ជប៉ុន លោក al-Assad ឲ្យដឹងថា ជំនួបចរចារ នឹងផ្ដល់អាទិភាពចំពោះការ
ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់សំដៅការពារជីវភាពរស់នៅរបស់ប្រជាជន
ហើយអនុញ្ញាតឲ្យបញ្ជូនទំនិញឧបត្ថម្ភទៅកាន់តំបន់ ជាច្រើននៅស៊ីរី។ក្រៅពីនោះ
 ថ្នាក់ដឹកនាំស៊ីរីរូបនេះក៏ជឿជាក់ថា ជំនួបចរចារ សន្តិភាពនេះនឹងអនុញ្ញាតឲ្យក្រុម
បះបោរទទួលបានកិច្ចព្រមព្រៀងផ្សះផ្សាជាមួយរដ្ឋាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ