សារអបអរសាទរមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិដែលបានប្រារព្ធឡើងនៅប្រទេសវៀតណាម

(VOVWORLD) -  ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ (Vesak) ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសវៀតណាមនោះ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានផ្ញើសារអបអរសាទរផងដែរ។

សារអបអរសាទរមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិដែលបានប្រារព្ធឡើងនៅប្រទេសវៀតណាម - ảnh 1

ប្រតិភូអនុវត្តពិធីការព្រលេងព្រាបដើម្បីឧទ្ទិសកុសលនាំមកនូវសុខសន្តិភាពសម្រាប់ពិភពលោកទាំងមូលនៅក្នុងពិធីបុណ្យវិសាខបូជា (រូបថតៈ dangcongsan.vn)

នៅក្នុងសារនេះ លោក Tran Thanh Man បានបញ្ជាក់ថា Vesak ជាឱកាសនិងជាស្ពានដើម្បីជួយដល់មនុស្សគ្រប់ៗគ្នា ឱ្យយល់ពីតម្លៃល្អរបស់ព្រះពុទ្ធសាសនា។ នៅក្នុងបរិបទបច្ចុប្បន្ននេះ ការអនុវត្តព្រះធម៌របស់ពុទ្ធសាសនាគឺជាវិធីមួយដែលជួយសង្គម ដោះស្រាយរាល់បញ្ហា ដែលរួមចំណែកបង្កើននូវតម្លៃដ៏អស្ចារ្យរបស់មនុស្សជាតិ ដើម្បីពិភព លោកដែលមានការសុខដុមរមនា សន្តិភាពនិងវឌ្ឍនភាព។

លោកប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម  Tran Thanh Man បានជូនពរឲ្យមហាពិធីបុណ្យវិសាខបូជាលើកនេះទទួលបានជោគជ័យ ហើយសង្ឃឹមថា តម្លៃដ៏ល្អនៅក្នុងព្រះធម៌របស់ព្រះពុទ្ធនឹងត្រូវបានថែរក្សានិងបន្តរីកសាយភាយនៅក្នុងជីវ ភាពប្រចាំថ្ងៃ តាមរយៈទម្រង់ផ្សេងៗ យ៉ាងរស់រវើក ដោយបង្ហាញពីស្មារតីនៃមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ២០១៩នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ