ស្រាអែលកសាងរបងបេតុងតាមបណ្តោយព្រំដែនជាប់ជាមួយលីបង់
(VOVWORLD) - សារព័ត៌មានអ៊ីស្រាអែលបានផ្សាយថានាថ្ងៃទី៩ខែតុលាកងទ័ពប្រទេសនេះ បន្តសាងសង់របងបេតុងតាមបណ្តោយព្រំដែនជាប់ជាមួយប្រទេសលីបង់ដែល ជិតនៅភូមិ Kafr Kila និង Adaisseh ។
របងបេតុងតាមបណ្តោយព្រំដែនជាប់ជាមួយប្រទេសលីបង់ដែលជិតនៅភូមិ Kafr Kila និង Adaisseh |
ការសាងសង់របងនេះត្រូវបានធ្វើឡើង ដោយក្រុមសំណង់អ៊ីស្រាអែលក្រោមការត្រួតពិនិត្យរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់ខាងត្បូង( UNIFIL) និងកងទ័ពលីបង់។
សេចក្តីសម្រេចចិត្តសាងសង់របងនេះត្រូវបានកងកម្លាំងការពាររបស់ អ៊ីស្រាអែល (IDF)បានប្រកាសកាលពីដើមខែមុន និងស្ថិតនៅក្នុងផែនការ ទប់ស្កាត់ជម្លោះដែលប្រទេសនេះកំពុងអនុវត្ត។ក៏ប៉ុន្តែសេច្តីសម្រេចចិត្តនេះបាន ជួបការជំទាស់ពីប្រទេសលីបង់ដោយអះអាងថាប្រទេសអ៊ីស្រាអែលបានរំលោភបំពានទឹកដីរបស់ប្រទេសនេះ។ទោះជាយ៉ាងណាក៏ដោយភាគីអ៊ីស្រាអែលបាន បដិសេធចំពោះការចោទប្រកាន់នេះ។ យោងតាម IDF របងថ្មីដូចពោលខាងលើ នេះគឺជំនួសឲ្យរបាំងស្ដង់ដារដែលធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយ៕