ស៊ីរី៖ កងទ័ពរឹតបន្តឹងការឡោមព័ទ្ធពួកឧទ្ទាមនៅជាប់ព្រំដែនជាមួយលីបង់
(VOVworld)-ទីភ្នាក់ងារសាព័ត៌មាន SANA របស់ស៊ីរីបានជូនដំណឹងនាថ្ងៃទី២១
កក្កដាថា ក្រុមប្រដាប់អាវុធ Hezbollah នៅលីបង់ បានចូលយ៉ាងជ្រៅទៅក្នុងក្រុង
Zabadani ជាប់ព្រំដែនជាមួយលីបង់ បន្តរឹតបន្តឹងការឡោមព័ទ្ធពួកឧទ្ទាមនៅទី
នេះ។ ក្រោយរយៈពេល២សប្តាហ៍បើកយុទ្ធនាកាបង្ក្រាបពួកឧទ្ទាមនៅ Zabadani
កងទ័ពស៊ីរី រួមជាមួយកម្លាំង Hezbollah បានដណ្តើមឡើងវិញខ័ណ្ឌ Darb Kalasseh និងតំបន់នានានៃទីក្រុង Damascus។ នាថ្ងៃទី២០កក្កដា ពួកឧទ្ទាម Zabadani ត្រូវបានឡោមព័ទ្ធទាំងស្រុង ។កងកម្លាំងរដ្ឋាភិបាល ក៏បានកាត់ផ្តាច់ ខ្សែផ្លូវដឹក
ជញ្ចូនសព្វាវុធចូលទីក្រុងនេះ ព្រមទាំង សម្លាប់ខ្មាន់កាំភ្លើងចំនួន១០ នាក់ទៀត
ផង៕