ស៊ីរី៖ ជនស៊ីវិលរាប់សិបនាក់ត្រូវស្លាប់ និងរងរបួស ដោយ​ការវាយប្រហា​រជើង​អាកាសរបស់កងទ័ពចម្រុះ

(VOVWORLD) -យោងតាម SOHR បានឲ្យដឹងថា កងទ័ពចម្រុះនេះបានបង្កើនការវាយប្រហារជើងអាកាសលើទីតាំងខាងលើ បន្ទាប់ពីពេល IS បានស្វែងរកវិធីវាយប្រហារលើមូលដ្ឋានរបស់កងទ័ពចម្រុះនៅភូមិ  Al- Bahra។
ស៊ីរី៖ ជនស៊ីវិលរាប់សិបនាក់ត្រូវស្លាប់ និងរងរបួស ដោយ​ការវាយប្រហា​រជើង​អាកាសរបស់កងទ័ពចម្រុះ - ảnh 1កងទ័ពចម្រុះ ដឹកនាំដោយអាមេរិក បានវាយប្រហារជើងអាកាសលើទីតាំងរបស់អង្គការរដ្ឋឥស្លាមល្វ័យប្រកាស (IS) នៅខេត្ត Deir Ezzor (រូបថត៖ AFP/TTXVN)

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា មានជនស៊ីវិលយ៉ាងហោចណាស់ចំនួន ១៤ នាក់ ត្រូវបានស្លាប់នាថ្ងៃទី ៣ ខែវិច្ឆិកា ខណៈដែលកងទ័ពចម្រុះ ដឹកនាំដោយអាមេរិក បានវាយប្រហារជើងអាកាសលើទីតាំងរបស់អង្គការរដ្ឋឥស្លាមល្វ័យប្រកាស (IS) នៅខេត្ត Deir Ezzor ភាគខាងកើតប្រទេសស៊ីរី។ យោងតាម SOHR បានឲ្យដឹងថា កងទ័ពចម្រុះនេះបានបង្កើនការវាយប្រហារជើងអាកាសលើទីតាំងខាងលើ បន្ទាប់ពីពេល IS បានស្វែងរកវិធីវាយប្រហារលើមូលដ្ឋានរបស់កងទ័ពចម្រុះនៅភូមិ  Al- Bahra។

        សូមបញ្ជាក់ថា នាឆ្នាំ ២០១៤ IS ទន្ទ្រានកាន់កាប់បានតំបន់ជាច្រើននៅស៊ីរី និងអ៊ីរ៉ាក់ ដោយស្វ័យប្រកាសថាជារដ្ឋ ឥស្លាម នៅតំបន់ទន្ទ្រានកាន់កាប់។

ប្រតិកម្មទៅវិញ

ផ្សេងៗ