ស៊ីរី៖ អ្នកជំនាញ OPCW មកកាន់ទីតាំងទីពីរនៅ Douma
(VOVWORLD) -នាថ្ងៃទី ២៥ មេសា អ្នកជំនាញនៃអង្គការហាមប្រាមអាវុធគីមី (OPCW) បានមកកាន់ទីតាំងទីពីរនៅទីរួមស្រុក Douma ដែលស្ថិនៅជិតរដ្ឋធានី Damacus ដើម្បីស៊ើបអង្កេតលើការវាយប្រហារដែលស្ស័យប្រើប្រាស់អាវុធគីមីកាលពីដើមខែរ។
ស៊ីរី៖ អ្នកជំនាញ OPCW មកកាន់ទីតាំងទីពីរនៅ Douma |
យោងតាមសេចក្ដីជូនដំណឹងរបស់ OPCW បានឲ្យដឹងថា៖ ក្រុមអ្នកជំនាញពោលខាងលើបានប្រមូលវត្ថុតាងនៅកន្លែងកើតហេតុផ្សេងៗទៀត ក្នុងការវាយប្រហារ ដែលសង្ស័យប្រើប្រាស់អាវុធគីមីនៅ Douma កាលពីថ្ងៃទី ៧ មេសាកន្លងទៅ។ វត្ថុតាងទាំងនេះនឹងត្រូវបានបញ្ជូនទៅកាន់ការិយាល័យ ពិសោធន៍របស់ OPCW នៅជាយទីក្រុង ឡាអេដើម្បីធ្វើការវិភាគ។ OPCW ក៏បានបញ្ជាក់នូវព័ត៌មានអំពីអ្នកការទូតរុស្ស៊ីបានបើកកិច្ចប្រជុំមួយនាថ្ងៃទី ២៥ មេសា ជាមួយប្រទេសជាសមាជិក OPCW ក្នុងនោះមានវត្តមានរបស់ប្រជាជនសីរីមួយចំនួន ដែលបានដំណាលករណីពោលខាងលើនៅ Douma ផងដែរ៕