សាលក្រមអំពីការហាមឃាត់លោក Silvio Berlusconi ចូលរួម ស្ថាប័ន្ធនៃរដ្ឋាភិបាល
|
សាលក្រមអំពីការហាមឃាត់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi កាន់ដំណែងថ្នាក់ដឹកនាំក្នុងបណ្ដាស្ថាប័ននៃរដ្ឋាភិបាលក្នុងរយៈពេល ២ ឆ្នាំ។ (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ១៩ តុលា តុលាកាទីក្រុង Milan របស់អ៊ីតាលីបានចេញសាលក្រមអំពីការហាមឃាត់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi កាន់ដំណែងថ្នាក់ដឹកនាំក្នុងបណ្ដាស្ថាប័ននៃរដ្ឋាភិបាលក្នុងរយៈពេល ២ ឆ្នាំ។ សាលក្រមពោលខាងលើគឺមួយផ្នែកក្នុងការជំនុំជំរះពីបទរត់ពន្ធដែល ទាក់ទិន
ដល់ក្រុមហ៊ុប Mediaset របស់លោក Berlusconi។ ដោយសារ លោក Berlusconi
គឺជាព្រឹទ្ធសមាជិក ដោយហេតុនេះ ការចូលជាធូរមាននៃសាលក្រមពោលខាង
លើនឹងផ្អែកទៅលើលទ្ធផលនៃការបោះឆ្នោតអំពីការបញ្ឈប់ដំណែងរបស់ លោកនៅព្រឹទ្ធសភានាខែវិច្ឆិការខាងមុខ។ បណ្ដាមេធាវីរបស់ លោក Berlusconi មានសិទ្ធិប្តឹងតវ៉ាចំពោះសាលក្រមពោលខាងលើ។ ក្រៅពីនោះ លោក Berlusconi ក៏កំពុងត្រូវជំនុំជំរះទោសនៅបណ្ដាការណីផ្សេងៗទៀត ផងដែរ៕