សិល្បករ សិល្បការនី ទាំងក្នុងនិងក្រៅប្រទេសជាង ២០០ នាក់ ចូលរួមមហោស្រពតន្ត្រីអាស៊ាន-២០២២
(VOVWORLD) - នាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុង Hoi An ខេត្ត Quang Nam បានបើកមហោស្រពតន្ត្រីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ២០២២។ មហោស្រពនេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩-២៤ ខែធ្នូ ដោយមានការចូលរួមពីសិល្បករជាង ២០០ នាក់មកពីអង្គភាពសិល្បៈក្នុងស្រុកចំនួន ១០ និងអង្គភាពសិល្បៈចំនួន ៤ មកពីប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។
ព្រឹត្តិការណ៍នេះ សំដៅលើកតម្កើងភាពស្រស់ស្អាតរបស់ប្រទេស ប្រជាជន និងវប្បធម៌នៃប្រទេសក្នុងតំបន់អាស៊ាន។ (រូបថត៖ VOV) |
ព្រឹត្តិការណ៍នេះគឺសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈរវាងវៀតណាមនិងបណ្តាប្រទេសក្នុងតំបន់ ក្នុងឱកាសរំលឹកខួបលើកទី៥៥ ទិវាបង្កើតអាស៊ាន (១៩៦៧-២០២២)។ ថ្លែងមតិនៅពិធីបើក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam លោក Tran Van Tan បានមានប្រសាសន៍ថា៖ មហោស្រពនេះគឺជាឱកាសសម្រាប់អង្គភាពសិល្បៈ និងសិល្បករ សិល្បការនី វៀតណាមដើម្បីស្រូបយកភាពសម្បូរបែបនៃសិល្បៈរបស់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងជាឱកាសដ៏ល្អសម្រាប់ខេត្ត Quang Nam ដើម្បីផ្សព្វផ្សាយទេសចរណ៍៖ “ហោស្រពតន្ត្រីអាស៊ានឆ្នាំ២០២២ ជាស្ពានតភ្ជាប់សម្រាប់ខេត្ត Quang Nam ផ្សព្វផ្សាយ ឧទ្ទេសនាមអំពីតម្លៃវប្បធម៌រូបីនិងអរូបី ក៏ដូចជាផលិតផលទេសចរណ៍ប្លែកៗ ថ្មីថ្មោង ដល់មិត្តភក្តិ និងភ្ញៀវទេសចរមកពីជិតឆ្ងាយ”។
បន្ទាប់ពីពិធីបើក គណៈប្រតិភូសិល្បៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានចូលរួមការប្រឡងដំបូងគេនៅមហោស្រពតន្ត្រីអាស៊ានឆ្នាំ ២០២២ ជាមួយនឹងកម្មវិធីសិល្បៈចម្រុះ រួមមានប្រភេទតន្ត្រី ដោយរចនាបទ និងប្រភេទតន្ត្រីផ្សេងៗគ្នា រួមបញ្ចូលគ្នានូវការរក្សាប្រពៃណី និងសម័យកាល៕