សិល្បៈគូរក្បូរក្បាប់លើសំលៀកបំពាក់របស់ជនជាតិ Mong ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ
(VOVWORLD) - នាយប់ថ្ងៃទី ៣ មិនា ខេត្ត Dien Bien ភាគពាយ័ព្យ
វៀតណាម បានរៀបចំពិធីទទួលស្គាល់សិល្បៈគូរក្បូរក្បាប់រចនាលើសំលៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Mong នៅឃុំ Sa Long ស្រុក Muong Cha ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ។
សិល្បៈគូរក្បូរក្បាប់លើសំលៀកបំពាក់របស់ជនជាតិ Mong ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ |
(VOVworld) – នាយប់ថ្ងៃទី ៣ មិនា ខេត្ត Dien Bien ភាគពាយ័ព្យវៀតណាម បានរៀបចំពិធីទទួលស្គាល់សិល្បៈគូរក្បូរក្បាប់រចនាលើសំលៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Mong នៅឃុំ Sa Long ស្រុក Muong Cha ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ។ ថ្លែតមតិនៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Muong Cha ខេត្ត Dien Bien លោក Chang A LU បានឲ្យដឹងថា៖
«នេះជាព្រឹត្តិការណ៍នយោបាយវប្បធម៌សង្គមសំខាន់ក្នុងតំបន់ ដូច្នេះ បងប្អូនសប្បាយរីករាយណាស់ ហើយមានគោលបំណងថា៖ រដ្ឋបន្តយកចិត្តទុក ដាក់ដើម្បីបងប្អូនអនុវត្តល្អការរក្សាពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្លួន។ នាពេលខាងមុខ ស្រុកនឹងបន្តស្រាវជ្រាវនិងធ្វើឡើងជាមួយក្រសួងវប្បធម៌កីឡា និងទេសចរណ៍ គណៈកម្មាធិការប្រជាជនខេត្ត Dien Bien ទទួលស្គាល់បន្ថែម ប្រភេទសិល្បៈមួយចំនួនទៀតជាបេតិកភ័ណ្ឌអរូបតីជាតិផងដែរ៕»