សាលាមិត្តភាព T80 រៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មីឲ្យនិស្សិតខ្មែរដែលកំពុងសិក្សានៅសាលា

នារសៀនថ្ងៃទី ១៣មេសា នៅសាលាមិត្តភាពT80 បានរៀបចំពិធីទទួលបុណ្យចូលឆ្នាំ
ថ្មី ឲ្យនិស្សិតកម្ពុជាដែលកំពុងសិក្សានៅសាលា។ អញ្ចើញចូលរួមក្នុង ពិធី មាន លោក
សំ ថាន អគ្គទីប្រឹក្សាវប្បធម៌ និងនយោបាយនៃស្ថានទូត កម្ពុជាប្រចាំនៅវៀតណាម តំណាងសម្ព័ន្ធសមាគមន៌បណ្តាអង្គការ មិត្តភាពទីក្រុង ហាណូយ លោកគ្រូ អ្នកគ្រូនៃ
សាលា និងនិស្សិតកម្ពុជាជាង ១០០នាក់ទៀត។ ក្នុងបរិយាកាសសប្បាយរិករាយ
និស្សិតកម្ពុជាបាន បង្កើតឡើងវិញនូវវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជា។ នៅក្នុង
ពិធី ប្អូនៗនិស្សិតបានសម្តែង នូវមនោសញ្ចេតនារបស់ខ្លួន ចំពោះទឹកដី និងមនុស្ស
វៀតណាម បានបង្ក លក្ខណៈងាយស្រួលជួយដល់និស្សិតកម្ពុជា បំពេញភារកិច្ចរៀន
សូត្រ របស់ខ្លួន។ ថ្លែងមតិនៅទីនេះ ប្អូន Makara  និយាយថា៖

        នេះជាលើកដំបូងដែលប្អូបបានទទួលបុណ្យចូលឆ្នាំថ្មីនៅវៀតណាម។ ប្អូនមាន អារម្មណ៌សប្បាយរិករាយណាស់ ព្រោះថា នៅទីនេះ ប្អូនទទួលបាន ការយកចិត្តទុក ដាក់ជាច្រើនរបស់សាលា។ លោកគ្រូ អ្នកគ្រូ សុទ្ធតែចាត់ទុក ប្អូនៗដូចកូនក្នុងគ្រួសារ

អញ្ចឹង។ ហើយនៅទី នេះ ប្អូនបានទទួលបុណ្យចូល ឆ្នាំថ្មីដូចនៅផ្ទះខ្លួន

ប្រតិកម្មទៅវិញ

ផ្សេងៗ