ស្លូវ៉ាគីនឹងឆ្លើយតម្រូវការនឹងគោលដៅនៃថវិកាការពារជាតិរបស់ណាតូនៅឆ្នាំ ២០២០

(VOVWORLD) - ប្រធានាធិបតីស្លូវ៉ាគី លោកស្តី Zuzana Caputova បានមានប្រសាសន៍ថាប្រទេសនេះនឹងបង្កើនថវិកាយោធាយោងតាមគោលដៅរបស់អង្គការណាតូពោលគឺ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) នាឆ្នាំ ២០២២ ដែលលឿនជាង ២ឆ្នាំបើប្រៀបធៀបនឹងផែនការកំណត់។
ស្លូវ៉ាគីនឹងឆ្លើយតម្រូវការនឹងគោលដៅនៃថវិកាការពារជាតិរបស់ណាតូនៅឆ្នាំ ២០២០ - ảnh 1 ប្រធានាធិបតីស្លូវ៉ាគី លោកស្តី Zuzana Caputova

ថ្លែងបន្ទាប់ពីកិច្ចសន្ទនាជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅទីក្រុងព្រុចសែល លោកស្រី Caputova បានលើកច្បាស់ថា "ទាក់ទងនឹង ២% នៃផលិតផលក្នុងស្រុកសរុបនោះ យើងខ្ញុំពិតជាសប្បាយរីករាយចំពោះការសម្រេចបានគោលដៅនេះយ៉ាងបានឆាប់ៗ ពោលគឺនៅឆ្នាំ ២០២០ ដែលឆាប់ជាង ២ ឆ្នាំ។ គួរឲ្យបញ្ជាក់ថា យោងតាមថវិកាឆ្នាំ២០១៩ ប្រទេសស្លូវ៉ាគីបានចំណាយប្រាក់ត្រឹមតឺ ១,៧៣ % នៃ GDP សំរាប់វិស័យការពារជាតិ។មុននេះ ប្រទេសនេះបានសន្យាថានឹងសម្រេចបានគោលដៅនៃការចំណាយប្រាក់លើវិស័យយោធាចំនួន ២% នៃ GDP នាឆ្នាំ ២០២៤ខាងមុខផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ