ស្លូវ៉ាគីស្វាគមន៍លទ្ធផលនៃសន្និសីទកំពូល EU

ស្លូវ៉ាគីស្វាគមន៍លទ្ធផលនៃសន្និសីទកំពូល EU - ảnh 1
ថ្នាក់ដឹកនាំ EU ថតរូបអនុស្សាវរីយ៍នៅសន្និសីទលើកនេះ (រូបថត៖EPA/TTXVN)

(VOVworld) - ក្រោយពីបិទបញ្ចប់សន្និសីទកំពូលក្រៅផ្លូវការរបស់សហភាព
អឺរ៉ុប (EU) នៅរដ្ឋធានី Bratislava ប្រទេសស្លូវ៉ាគី នាថ្ងៃទី១៦ កញ្ញា នាយករដ្ឋមន្រ្តី
ប្រទេសម្ចាស់ផ្ទះលោក Robert Fico មានប្រសាសន៍ថា សន្និសីទលើកនេះបាន
សំរេចប្រកបដោយជោគជ័យ ដោយសារ EU សំដែងនូវចំណងសាមគ្គីភាព។លោក
 Fico សំដែងក្ដីសប្បាយរីករាយចំពោះការដែលថ្នាក់ដឹកនាំ EU បានរួមគ្នាដាក់ចេញ
“ដំណើរការ Bratislava” ដែលនឹងបានអនុវត្តន៍ចាប់ពីពេលនេះរហូត ដល់សន្និសីទ
កំពូល​ EU នាខែមិនាឆ្នាំ២០១៧។មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា សន្និសីទកំពូល
Bratislava មានតួនាទីដ៏សំខាន់ សំដៅទប់ស្កាត់ការមន្ទិលសង្ស័យក្នុង សហភាពនេះ
ព្រមទាំងជួយលុបចោលគ្រោះអាសន្ន​ ដែលអាចកើតមានឡើង ការបោះប្រជាមតិ
អំពីការចាកចេញពី EU ក្រោយពី Brexit៕

ប្រតិកម្មទៅវិញ

ផ្សេងៗ