ស្វែងរកគំនិតថ្មី និងប្លែកក្នុងលំហ ការរចនា និងផលិតផលច្នៃប្រឌិតសម្រាប់ទីក្រុងហាណូយ
(VOVWORLD) - នាថ្ងៃទី ២២ សីហា មន្ទីរវប្បធម៌ និងកីឡាទីក្រុងហាណូយបានសហការជាមួយសកលវិទ្យាល័យវិចិត្រសិល្បៈឧស្សាហូបនីយកម្ម បើកការប្រលង “ហាណូយច្នៃប្រឌិត” ដើម្បីស្វែងរកគំនិតថ្មី និងប្លែកក្នុងការបង្កើតលំហ ការរចនា និងផលិតផលច្នៃប្រឌិតសម្រាប់រដ្ឋធានី។
យុវជនទស្សនាស្នាដៃដំបូងឆ្លើយតបនឹងការប្រលង “ហាណូយច្នៃប្រឌិត” (រូបថត៖ nhandan.vn) |
ការប្រលងនេះត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាននៃការទាញយកអត្ថប្រយោជន៍នៃបច្ចេកវិទ្យាទំនើប ធនធានមនុស្ស និងការលើកកម្ពស់តម្លៃវប្បធម៌ និងប្រវត្តិសាស្រ្ត ដើម្បីបង្កើតលំហច្នៃប្រឌិតដែលទាក់ទាញការចូលរួមរបស់សហគមន៍។ ការស្វែងរកតម្លៃថ្មីនៅក្នុងលំហច្នៃប្រឌិត ការរចនា និងផលិតផលនឹងបង្កើតកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចច្នៃប្រឌិត រួមចំណែកធ្វើឱ្យទីក្រុងហាណូយក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាគោលដៅនៃចំណេះដឹង និងគំនិតច្នៃប្រឌិតរបស់ពិភពលោក។ គំនិតច្នៃប្រឌិតផ្តោតលើផ្នែកខាងក្រោម៖ ផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃការងារសាធារណៈ; តុបតែងសួនផ្កា សួនច្បារ ផ្ទះវប្បធម៌...; ការរចនា រូបភាពក្រាហ្វិកសម្រាប់ការងារ និងមាតិកាវប្បធម៌ និងសិល្បៈ; ការរចនាម៉ូដ, គ្រឿងបន្លាស់; រោងចក្រ សួនឧស្សាហកម្មនៅក្នុងទីក្រុង; ផលិតផលលើកកម្ពស់ប្រៀបខ្លាំងនៅក្នុងភូមិវប្បធម៌ ប្រវត្តិសាស្ត្រ និងសិប្បកម្ម; កម្មវិធីបច្ចេកវិទ្យាថ្មីជាដើម។
ក្នុងឆ្នាំ ២០១៩ ទីក្រុងហាណូយបានក្លាយជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ជាផ្លូវការក្នុងវិស័យរចនា។ ចាប់តាំងពីពេលនោះមក ទីក្រុងបានបង្កើត និងអនុវត្តន៍កម្មវិធី ផែនការ និងដំណោះស្រាយដើម្បីអនុវត្តគំនិតផ្តួចផ្តើមដើម្បីចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនៅឆ្នាំ ២០២៥ ក្នុងការផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍនៃឧស្សាហកម្មវប្បធម៌នៅក្នុងរដ្ឋធានីដំណាក់កាល ២០២១-២០២៥ ទិសដៅ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥៕