ស្វែងរកដំណោះស្រាយដើម្បីជំនះការលំបាកសម្រាប់ការនាំចេញផលិតផលគ្រឿងឈើ វាយនភ័ណ្ឌនិងស្បែកជើង
(VOVWORLD) - បច្ចុប្បន្ននេះ ផ្នែកទំនិញជាច្រើនកំពុងប្រឈមមុខនឹងការលំបាកទាក់ទងនឹង ទីផ្សារនាំចេញ ដោយសារការថយចុះនៃតម្រូវការសរុបលើពិភពលោក ក្នុងនោះមុខ ទំនិញនានាដូចជា វាយនភណ្ឌ ស្បែកជើង គ្រឿងឈើ គ្រឿងម៉ាស៊ីន ទូរស័ព្ទ និង គ្រឿងបន្លាស់... ជាមួយនឹងទីផ្សារនាំចេញស្នូលគឺ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU)...ទទួលរងការថយចុះដ៏ធំបំផុត។
ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖ VOV) |
“ព័ត៌មានអំពីស្ថានភាពទីផ្សារ និងផែនការ វិធានការបង្វែរទិសនូវការតភ្ជាប់ និង ការធ្វើអាជីវកម្មទីផ្សារធាតុចេញ សម្រាប់វិស័យផលិតផលគ្រឿងឈើ វាយនភ័ណ្ឌ និងស្បែក ជើងវៀតណាម កំពុងប្រឈមមុខនឹងការលំបាកជាច្រើន” គឺជាខ្លឹមសារដែលត្រូវបាន លើកយកមកពិភាក្សានៅក្នុងសន្និសីទពន្លឿនពាណិជ្ជកម្មជាមួយប្រព័ន្ធសភាពាណិជ្ជកម្មវៀតណាមនៅក្រៅប្រទេស ប្រចាំខែកក្កដា ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នារសៀលថ្ងៃទី ៣១ កក្កដា នៅទីក្រុងហាណូយ។
បច្ចុប្បន្ននេះ ផ្នែកទំនិញជាច្រើនកំពុងប្រឈមមុខនឹងការលំបាកទាក់ទងនឹង ទីផ្សារនាំចេញ ដោយសារការថយចុះនៃតម្រូវការសរុបលើពិភពលោក ក្នុងនោះមុខទំនិញនានាដូចជា វាយនភណ្ឌ ស្បែកជើង គ្រឿងឈើ គ្រឿងម៉ាស៊ីន ទូរស័ព្ទ និង គ្រឿងបន្លាស់... ជាមួយនឹងទីផ្សារនាំចេញស្នូលគឺ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU)...ទទួលរងការថយចុះដ៏ធំបំផុត។ ក្នុងពេលជាមួយគ្នានេះ ក្នុងរយៈពេលកន្លងមក ស្ថានភាពពិភពលោក និងតំបន់មានការវិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុន បាន ជាពិសេសគឺជម្លោះរុស្ស៊ី-អ៊ុយក្រែន; ផលវិបាក នៃជំងឺកូវីដ-១៩ បានអូសបន្លាយ រយៈពេលវែង បណ្ដាលឲ្យមានការអាក់ខាន និងបាក់ដាច់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ហើយប៉ះពាល់ដល់ផលិតកម្មក្នុងស្រុកនិយាយរួម និងផលិតកម្មឧស្សាហកម្មនិយាយ ដោយឡែក។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai បានសង្កត់ធ្ងន់ថា៖
“ក្នុងបរិបទដែលស្ថានភាពក្នុងស្រុក និងអន្តរជាតិ នៅតែមានបញ្ហាប្រឈមជា ច្រើនចំពោះផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម យើងបានឃើញកាន់តែច្បាស់នូវតួនាទី នៃការងារពន្លឿនពាណិជ្ជ
កម្ម។ ការងារនេះត្រូវបានគេកំណត់ថា ជាដំណោះស្រាយដ៏ សំខាន់ និងមានប្រសិទ្ធភាព ដែលត្រូវតែធ្វើ និងរួមចំណែកកែលម្អកម្លាំងចលករទាំង ៣ សម្រាប់កំណើនដែលជា ការវិនិយោគ ការនាំចេញ និងការប្រើប្រាស់ តាមរយៈការ ជួយទ្រទ្រង់សហគ្រាសអភិវឌ្ឍន៍ផលិតកម្ម អភិវឌ្ឍន៍ទីផ្សារ និងជំរុញការនាំចេញ យ៉ាងខ្លាំងក្លា”៕