សុវត្ថិភាពនិងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត Make in VietNam - កត្តាគន្លឹះក្នុងការ ផ្លាស់ប្តូរឌីជីថលជាតិ
(VOVWORLD) - ឆ្នាំ ២០២០ គឺជាឆ្នាំនៃការផ្លាស់ប្តូរឌីជីថលជាតិ ដោយមានហេដ្ឋារចនាសម្ព័ន្ធ ផលិតផល និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានជាច្រើនដែលគ្រប់គ្រងដោយសហគ្រាសវៀតណាម បានដាក់ឲ្យដំណើរការយ៉ាងខ្លាំងនាពេលកន្លងទៅ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Manh Hung អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ (រូបថត៖ VGP) |
ការផ្លាស់ប្តូរឌីជីថលជាតិអាចទទួលបានជោគជ័យនិងអាចក្លាយជាប្រទេសមហាអំណាចនៃវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺ ណិត ប្រសិនបើគ្រប់សហគមន៍អាជីវកម្មគ្រប់សហគមន៍ សហគ្រាស ស្ថាប័ននិងអង្គការក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាននិងយល់ដឹងច្បាស់អំពីវិធីការការពារសុវត្ថិភាពតាមព័ន្ធអ៊ីនធឺណិត។
ថ្លែងនៅក្នុងសិក្ខាសាលា - ពិព័រណ៍អន្តរជាតិនៃទិវាសុវត្ថិភាពព័ត៌មានវៀតណាមឆ្នាំ ២០២០ ក្រោមប្រធានបទ “សុវត្ថិភាពនិងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត Make in Viet Nam- កត្តាគន្លឹះ ក្នុងការផ្លាស់ប្តូរឌីជីថលជាតិ» ត្រូវបានប្រារព្វធ្វើឡើងនាព្រឹកថ្ងៃទី ២ ធ្នូនៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា៖
«ការធានាសុវត្ថិភាពនិងសន្តិសុខប្រព័ន្ធអ៊ីធឺណិតក៏ត្រូវតែផ្សព្វផ្សាយជាទូទៅ។ សហគ្រាសជំនាញខាងសុវត្ថិភាពព័ត៌មាន ត្រូវតែមានវិធីសាស្រ្តថ្មីមួយ ដើម្បីផ្សព្វផ្សាយដល់បុគ្គលនិងអង្គការទាំងអស់។ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លើកទឹកចិត្តឱ្យអង្គភាពអាជីវកម្មខាងសុវត្ថិភាពនិងសន្តិសុខប្រព័ន្ធអ៊ិនធឺណិតត្រូវមានការទាញយកនូវអត្ថប្រយោជន៍ថ្មីៗទាំងក្នុងវិស័យបច្ចេកវិទ្យា ផលិតផលនិងការធ្វើទីផ្សារ (Marketing) ដើម្បីពន្លឿនការផ្សព្វផ្សាយផលិតផល សេវាកម្ម និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតដល់ប្រជាជននិងអង្គការផងដែរ»។
នៅដើមឆ្នាំ ២០២១ វៀតណាមអាចជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតនៅលើពិភពលោក ដែលអាចគ្រប់គ្រង ១០០ % ប្រព័ន្ធអេកូឡូស៊ីនៃផលិតផល សេវាកម្មសុវត្ថិភាពនិងសន្តិសុខតាមអ៊ីនធឺណិត។ អាស្រ័យទៅលើមូលដ្ឋាននេះ វៀតណាមបន្តកសាងក្រុមអ្នកជំនាញខាងសុវត្ថិភាពបណ្តាញអ៊ីធឺណិតដើម្បីធានាបាននូវកម្រិតខ្ពស់បំផុតនៃសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ៕