សុវត្ថិភាពព័ត៌មានជាអាទិភាពចម្បងរបស់វៀតណាមក្នុងការអនុវត្ត “អ្វីៗប្រើ អ៊ីនធឺណែត” (IoT)

(VOVWORLD) -  នៅវៀត ណាម រដ្ឋាភិបាលកំពុងដំណើរការកសាងគម្រោងផ្ទេរប្រគល់ឌីជីថលជាតិ ដោយ មានការចូលរួមរបស់ក្រសួង ស្ថាប័ន សហគ្រាសបច្ចេកវិទ្យាជាច្រើនទាំងនៅក្នុង និងក្រៅប្រទេស។ ខេត្តក្រុងធំៗដូចជា ហាណូយនិងទីក្រុងហូជីមិញបានដំណើរ ការស្ថានីយ៍ផ្សាយរលក 5G និងកសាងគម្រោងទីក្រុងឆ្លាតវៃ ជាដើម។
សុវត្ថិភាពព័ត៌មានជាអាទិភាពចម្បងរបស់វៀតណាមក្នុងការអនុវត្ត “អ្វីៗប្រើ អ៊ីនធឺណែត” (IoT) - ảnh 1 សហគ្រាសឧទ្ទេសនាមពីផលិតផលនៅខាងក្រៅសិក្ខាសាលា (រូបថត៖ TTXVN)

  ការធានាសុវត្ថិភាពព័ត៌មាននិងសន្តិសុខជាតិគឺជាអាទិភាពចម្បងរបស់វៀតណាមក្នុងការអនុវត្ត “អ្វីៗប្រើអ៊ីនធឺណែត” (IoT) ចូលក្នុងផលិតកម្មនិងជីវភាព រស់នៅ។ នេះជាខ្លឹមសារដែលត្រូវបានអនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនា គមន៍វៀតណាមលោក Pham Hong Hai សង្កត់ធ្ងន់នៅសិក្ខាសាលានិងពិព័រណ៍ អន្តរជាតិអំពី IoT និងសុវត្ថិភាពព័ត៌មានឆ្នាំ២០១៩ ដែលបានរៀបចំឡើងនៅ ទីក្រុងហូជីមិញ នាថ្ងៃទី១៣ ខែវិច្ឆិកា។

        តាមលោក Pham Hong Hai ថា បដិវត្តន៍ឧស្សាហកម្មលើកទី៤បាននាំមក នូវបច្ចេកវិទ្យាដោយមានលក្ខណៈលោតផ្លោះជាច្រើនដូចជា ប្រាជ្ញាសិប្បនិម្មិត ទិន្នន័យធំ (Big Data) ដែលបានបង្កើតឡើងការផ្លាស់ប្ដូរមិនធ្លាប់មានតាំងពីមុន មកក្នុងវិស័យសេដ្ឋកិច្ចនានានិយាយដោយឡែកនិងសង្គមនិយាយរួម។ នៅវៀត ណាម រដ្ឋាភិបាលកំពុងដំណើរការកសាងគម្រោងផ្ទេរប្រគល់ឌីជីថលជាតិ ដោយ មានការចូលរួមរបស់ក្រសួង ស្ថាប័ន សហគ្រាសបច្ចេកវិទ្យាជាច្រើនទាំងនៅក្នុង និងក្រៅប្រទេស។ ខេត្តក្រុងធំៗដូចជា ហាណូយនិងទីក្រុងហូជីមិញបានដំណើរ ការស្ថានីយ៍ផ្សាយរលក 5G និងកសាងគម្រោងទីក្រុងឆ្លាតវៃ ជាដើម។

        ក្នុងបរិបទដែលបច្ចេកវិទ្យា IoT អភិវឌ្ឍយ៉ាងខ្លាំងក្លានោះ គឺការបំពេញ សមត្ថភាពព្យារកណ៍ បង្ការរាំងស្កាត់ ទប់ទល់នឹងចន្លោះប្រហោងខាងសុវត្ថិភាព និងសន្តិសុខព័ត៌មាន ត្រូវតែជាអាទិភាពចម្បងរបស់វៀតណាមក្នុងដំណើរ ការជំរុញការអនុវត្តបច្ចេកវិទ្យា IoT៕

ប្រតិកម្មទៅវិញ

ផ្សេងៗ