សាវនកម្មជាតិវៀតណាមនិងរុស្ស៊ីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ
|
សាវនកម្មជាតិវៀតណាមនិងរុស្ស៊ីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ |
(VOV)_ គណៈប្រតិភូស្ថាប័នសាវនកម្មជាតិវៀតណាម ដឹកនាំដោយអគ្គសាវ
នករ លោក Nguyen Huu Van កំពុងមានដំណើរទស្សនកិច្ចនៅរុស្ស៊ី។ នាថ្ងៃទី១៨
វិច្ឆិកា គណៈប្រតិភូវៀតណាមបានមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំសាវនកម្ម
រុស្ស៊ី លោកស្រី Tatyana Golikova ប្រធានស្ថាប័នសាវនកម្មសហព័ន្ធរុស្ស៊ី។ នៅទីនេះ
លោកស្រី Tatyana Golikova និងលោក Nguyen Huu Van បានក្រលែកមើលឡើង
វិញនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លង
មក និងសម្ដែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក្នុងវិស័យ
សាវនកម្ម ពី១ថ្ងៃទៅ១ថ្ងៃដោយអះអាងថា៖កិច្ចសហប្រតិបត្តិការនេះបានរួមចំណែ
កសកម្មក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរសុទ្ធ
តែសម្ដែងគោលបំណងបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការនេះលើវិស័យ១
ទៀតគឺការបណ្ដុះបណ្ដាល និងការបណ្ដុះបណ្ដាលជាបន្តចំពោះបណ្ដាសាវនករ។
ថ្នាក់ដឹកនាំនៃស្ថាប័នសាវនកម្មវៀតណាមនិងរុស្ស៊ី បានចុះហត្ថលេដខាលើកិច្ចព្រម
ព្រៀងសហប្រតិប្បត្តិការទ្វេភាគី។ ថ្លែងមតិបន្ទាប់ពីពិធីចុះហត្ថលេខា លោកស្រី
Tatyana Golikova បានអះអាងថា៖ ឯកសារដែលទើបបានចុះហត្ថលេខានឹងជំរុញ
ថែមទៀតសកម្មភាពរួមរវាងស្ថាប័នសាវនកម្មនៃប្រទេសទាំងពីរនិយាយដោយឡែក
និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម៕