សវនកម្មរដ្ឋវៀតណាមពង្រីកស្មារតី “យុត្តិធម៌ ស្មោះត្រង់ ចំណាននិងសុចរិត”
(VOVWORLD) - នាព្រឹកថ្ងៃទី៨ខែមករានៅរដ្ឋធានីហាណូយ សវនកម្មរដ្ឋវៀតណាម បានរៀបចំកិច្ចប្រជុំអនុវត្តភារកិច្ចឆ្នាំ២០២០។
អញ្ជើញចូលរួមនិងថ្លែងនៅ ទីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន ស្នើអោយផ្នែកសវនកម្មទាំងស្រុងនិងសវនកររដ្ឋម្នាក់ៗត្រូវតែធានាគោល ការណ៍ “ធ្វើសកម្មភាពដោយឯករាជ្យនិងប្រតិបត្តិតាមច្បាប់តែប៉ុណ្ណោះ” ព្រមទាំងបង្កើនតម្លាភាព លក្ខណៈវិជ្ជាជីវៈ និងទំនើបក្នុងសកម្មភាពរបស់ ខ្លួនផងដែរ។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖
“ខ្ញុំស្នើអោយសវនកម្មរដ្ឋបន្តអនុវត្តអោយបានល្អនូវតួនាទីជាប្រធាន ASOSAI អាណត្តិឆ្នាំ២០១៨-២០២១ ពង្រីកទំនាក់ទំនងសហប្រតិបតិ្តការជា មួយអង្គការ ស្ថាប័នសវនកម្មនានាដែលមានកិត្យានុភាពលើពិភពលោក សំដៅលើកកំពស់រូបភាពឋានៈរបស់សវនកម្មរដ្ឋវៀតណាមលើឆាកអន្តរ ជាតិ ក៏ដូចជាសិក្សារៀនសូត្រវិធីសាស្ត្រ បច្ចេកទេសសវនកម្មទំនើបលើ ពិភពលោកផងដែរ។ បក្ស រដ្ឋនិងប្រជាជនទូទាំងប្រទេសមានគោលបំណង ថា សវនកម្មរដ្ឋត្រូវបំពេញយ៉ាងល្អថែមទៀតនូវការទទួលខុសត្រូវរបស់ ស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈតាមស្មារតី “យុត្តិធម៌ ស្មោះត្រង់ ចំណាននិងសុចរិត”៕