សៀវភៅរបស់លោកអគ្គលេខាបក្ស៖ “ត្រីវិស័យ” សម្រាប់សកម្មភាពកិច្ចការបរទេស

(VOVWORLD) - លោក Tran Phuoc Anh ប្រធានមន្ទីរកិច្ចការបរទេសនៃទីក្រុងហូជីមិញបានចាត់ទុកថា ស្នាដៃនេះមានតម្លៃណាស់ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង គឺពិតជា “ត្រីវិស័យ” សម្រាប់សកម្មភាពកិច្ចការបរទេស និងសកម្មភាពការទូតរបស់វៀតណាម។ 
សៀវភៅរបស់លោកអគ្គលេខាបក្ស៖ “ត្រីវិស័យ” សម្រាប់សកម្មភាពកិច្ចការបរទេស - ảnh 1សៀវភៅ “ការកសាង និងអភិវឌ្ឍន៍កិច្ចការបរទេស និងការទូតវៀតណាមយ៉ាងទូលំទូលាយ ទំនើប និងប្រកបដោយអត្តសញ្ញាណយ៉ាងស៊ីជម្រៅ” “ឬស្សីវៀត ណាម” របស់អគ្គលេខាបក្ស លោក Nguyen Phu Trong

ក្នុងបរិបទដែលសកម្មភាពកិច្ចការបរទេស និងការទូតរបស់វៀតណាមសម្រេចបានសមិទ្ធិផលលេចធ្លោខ្លាំងក្នុងឆ្នាំ ២០២៣ សៀវភៅ “ការកសាង និងអភិវឌ្ឍន៍កិច្ចការបរទេស និងការទូតវៀតណាមយ៉ាងទូលំទូលាយ ទំនើប និងប្រកបដោយអត្តសញ្ញាណយ៉ាងស៊ីជម្រៅ” “ឬស្សីវៀត ណាម” របស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅពេលបានបោះពុម្ភផ្សាយទទួលបានភ្លាមការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកអាន ជាពិសេសកម្មាភិបាល និងបក្ខជនដែលធ្វើការក្នុងវិស័យកិច្ចការបរទេស និងការទូត។

លោក Tran Phuoc Anh ប្រធានមន្ទីរកិច្ចការបរទេសនៃទីក្រុងហូជីមិញបានចាត់ទុកថា ស្នាដៃនេះមានតម្លៃណាស់ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង គឺពិតជា “ត្រីវិស័យ” សម្រាប់សកម្មភាពកិច្ចការបរទេស និងសកម្មភាពការទូតរបស់វៀតណាម។ លោក Tran Phuoc Anh បានអះអាងថា សៀវភៅរបស់លោកអគ្គលេខាបក្សពិតជាជាសៀវភៅណែនាំដ៏មានតម្លៃជាក់ស្តែង ដែលជួយកម្មាភិបាលកំពុងបំពេញការងារក្នុងវិ័យកិច្ចការបរទេសក្នុងទីក្រុង យល់កាន់តែស៊ីជម្រៅនូវទស្សនៈ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋ លើកិច្ចការបរទេស; បន្តបង្រួបបង្រួម និងស្រុះចិត្តគំនិត បំពេញភារកិច្ចនយោបាយរបស់ខ្លួន រួមចំណែកជាមួយបក្ស រដ្ឋាភិបាល និងប្រជាជន ក្នុងការកសាងទីក្រុងទៅជាទីក្រុងដ៏ឆ្លាតវៃ និងទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ