ស្វីសជានិច្ចកាលយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

ស្វីសជានិច្ចកាលយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1
ស្វីសជានិច្ចកាលយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

(VOV)-បន្តដំណើរទស្សនកិច្ចនៅស្វីស នាថ្ងៃទី១៦កញ្ញា ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Vu Van Ninh បានមានជំនួបសន្ទនាជាមួយអនុប្រធា​នាធិ​បតី​និង
ជា​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អប់រំ និងស្រាវជ្រាវស្វីស លោក ​​​Johann Niklaus
Scheneider – Ammann ។ ឧបនាយករដ្ឋមន្ត្រីលោក Vu Van Ninh​ បាន​សម្ដែង​គោលបំណងថា៖ ស្វីសបន្តបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម សហប្រតិបត្តិការ 
អនុ​វត្តគំរោងការណ៍ផ្តល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) ដំណាក់កាល់ ​ក្រោយ
​​​ឆ្នាំ ​​​២០១៦ និងគំររោងវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាម។ រីឯ ​អនុ
ប្រធានាធិបតី ​ លោក Johann Niklaus Scheneider – Ammann បានអះអាង​ថា៖​ 
ស្វីសជា​និច្ច​កាល​យកចិត្តទុកដាក់ បង្កើនកិច្ចសហប្រតិបត្តិការលើច្រើន​វិស័យ
ជាមួយ​វៀត​ណាម។

          ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ លើក
ទឹកចិត្ត និងបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្ម និងវិនិយោគិននៃ
ប្រទេសទាំងពីរ បង្កើនជំនួបសន្ទនា ស្វែងយល់អំពីទីផ្សារ សហប្រតិបត្តិការ 
ជាពិសេសក្នុងវិស័យដែលភាគីទាំងពីរមានឧត្តមភាព និងតម្រូវការ ដូចជា៖ 
ហិរញ្ញវត្ថុ ​ធនាគារ ធានារ៉ាប់រង់ បច្ចេកវីទ្យាខ្ពស់ កសិកម្ម និងទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ