សាស្ត្រាចារ្យវៀតណាមទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពរបស់សហភាពអន្តរជាតិសម្រាប់គីមីវិទ្យាមូលដ្ឋាន និងគីមីវិទ្យាអនុវត្ត
(VOVWORLD) - សាស្ត្រាចារ្យ Nguyen Thi Kim Thanh សាកលវិទ្យាល័យ College London - UCL (ចក្រភពអង់គ្លេស) ត្រូវបានសហភាពអន្តរជាតិនៃគីមីវិទ្យាមូលដ្ឋាន និងគីមីវិទ្យាអនុវត្ត (IUPAC) ប្រគល់ពានរង្វាន់ "ស្ត្រីពូកែខាងគីមីវិទ្យា ឆ្នាំ ២០២៣ រួមជាមួយអ្នកវិទ្យាសាស្ត្រស្ត្រីចំនួន ១១ នាក់មកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ចិន សិង្ហបុរី ឥណ្ឌា ប្រេស៊ីល ជប៉ុន និងបែលហ្ស៊ិក។
សាស្ត្រាចារ្យ Nguyen Thi Kim Thanh។ (រូបថត៖ TTXVN) |
ពិធីប្រគល់ពានរង្វាន់នឹងធ្វើឡើងនៅមហាសន្និបាតគីមីវិទ្យាពិភពលោក IUPAC ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ ២០២៣។
បុគ្គលដែលត្រូវបានទទួលស្គាល់ដោយ IUPAC ដោយសារមានសមិទ្ធិផលឆ្នើមក្នុងការស្រាវជ្រាវជាមូលដ្ឋាន និងការអនុវត្ត សមិទ្ធិផលឆ្នើមក្នុងការបង្រៀន ការអប់រំ និងបណ្តុះបណ្តាល និងភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងឆ្នើមក្នុងវិទ្យាសាស្ត្រគីមី។ ពានរង្វាន់នេះមានគោលបំណងលើកទឹកចិត្ត និងជំរុញទឹកចិត្តអ្នកវិទ្យាសាស្ត្រស្ត្រី និងកុមារីឱ្យបន្តក្តីសុបិនរបស់ខ្លួនក្នុងការរួមចំណែកដល់វិទ្យាសាស្ត្រ និងសហគមន៍។ សម្រាប់វៀតណាម ការដែលសាស្ត្រាចារ្យ Nguyen Thi Kim Thanh ទទួលបានពានរង្វាន់នេះ នឹងរួមចំណែកលើកកំពស់កិត្យានុភាពរបស់បញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រវៀតណាមក្នុងសហគមន៍វិទ្យាសាស្ត្រពិភពលោក។ លើកទឹកចិត្តឲ្យអ្នកវិទ្យាសាស្ត្រវៀតណាមមានទំនុកចិត្តបោះជំហានឆ្ពោះទៅមុខ និងចូលរួមសមាហរណកម្មជាមួយវិទ្យាសាស្ត្រជឿនលឿនរបស់ពិភពលោក៕