សសរស្តម្ភសេដ្ឋកិច្ច-សង្គម-បរិស្ថានក្នុងការអភិវឌ្ឍខេត្ត Quang Ngai

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Quang Ngai នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយគណៈ អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ 

សសរស្តម្ភសេដ្ឋកិច្ច-សង្គម-បរិស្ថានក្នុងការអភិវឌ្ឍខេត្ត Quang Ngai - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងនៅជំនួបធ្វើការជាមួយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ngai។ (រូបថត៖ VOV)
ថ្លែងនៅទីនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ លើប្រពៃណីវីរភាពរបស់ប្រជាជននិងទឹកដី Quang Ngai ជាមួយនឹងជនមានទេពកោសល្យ លើវិស័យជាច្រើនព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់ខេត្តដែលឈរចំណាត់ថ្នាក់លេខ៥ក្នុងតំបន់សេដ្ឋកិច្ចភាគកណ្ដាល ហើយមានកំណើនខ្ពស់បំផុតក្នុងតំបន់នេះ ជាពិសេសគឺស្នាដៃក្នុងការប្រមូលថវិកា ការនាំចេញនិងការកសាងជនបទថ្មី។
សង្កត់ធ្ងន់លើសសរស្តម្ភទាំង៣នោះគឺ សេដ្ឋកិច្ច-សង្គម-បរិស្ថាន លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យខេត្តកែលម្អឲ្យកាន់តែខ្លាំងក្លាថែមទៀត នូវបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម; ទាញយកប្រយោជន៍ឲ្យបានល្អថែមទៀតពី សក្ដានុពល ប្រៀបខ្លាំងនៃខេត្តមួយដែលមានឆ្នេរសមុទ្រវែង ដើម្បីសម្រេចបាន កំណើនកាន់តែខ្ពស់ជាងមុន។
លោកប្រធានរដ្ឋមានបំណងថា ខេត្ត Quang Ngai ផ្ដោតការយកចិត្តទុកដាក់ ដល់គុណភាពនៃប្រភពធនធានមនុស្ស ត្រួតពិនិត្យឡើងវិញនូវផែនការមេដោយមាន ទស្សនៈវិស័យឆ្ងាយជាងទៀត ជាពិសេសចាំបាច់ត្រូវតម្រង់ទិសសម្រាប់រចនាសម្ព័ន្ធ អភិវឌ្ឍនៃមណ្ឌលសេដ្ឋកិច្ច Dung Quat ឲ្យកាន់តែមានចីរភាព; រួមវិភាគទានយ៉ាង សកម្មនិងសំខាន់ជាងទៀតទៅក្នុងខឿនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រគល់ផ្ទះចំនួន ១៥០ខ្នងជូនដល់ប្រជាពលរដ្ឋជាជនជាតិភាគតិចដែលកំពុងជួបការលំបាកនៅខេត្ត Quang Ngai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ