សិស្សានុសិស្សនិងកីឡាករជិត២០០នាក់ទទួលបានរង្វាន់នៃមូលនីធិលើកកំពស់ការ សិក្សា Dinh Bo Linh ឆ្នាំ២០១៦
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញចូលរួមពិធីប្រគល់រង្វាន់មូលនីធិលើកទឹកចិត្តការសិក្សារៀនសូត្រ Dinh Bo Linh ឆ្នាំ២០១៦ |
(VOVworld)-នាយប់ថ្ងៃទី១៨កញ្ញានៅទីក្រុង Ninh Binh (ភាគខាងជើងវៀតណាម)
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់
មូលនីធិលើកទឹកចិត្តការសិក្សារៀនសូត្រ Dinh Bo Linh ឆ្នាំ២០១៦។ ដោយប្រធាន
បទ “បំពេញក្តីសុបិន” គណៈចាត់តាំងបានប្រគល់រង្វាន់សម្រាប់សិស្សានុសិស្សនិង
កីឡាករ ចំនួន១៩៩នាក់នៅខេត្ត Ninh Binh ដែលមានស្នាដៃឆ្នើមក្នុងការហាត់ពត់
លត់ដំនិង ស្រាវជ្រាវវិទ្យាសាស្ត្រឆ្នាំ២០១៦ដោយចំនួនប្រាក់សរុបឡើងដល់ ៧២៦
លានដុង។ រង្វាន់នៃមូលនិធិនេះគឺសំដៅលើកទឹកចិត្តទេពកោសល្យរបស់សិស្សា
នុសិស្សនិងកីឡា ករនៅខេត្ត Ninh Binh ដែលទទួលបានស្នាដៃល្អក្នុងការសិក្សា
រៀនសូត្រនិងបំពេញល្អ ការងារផងដែរ៕