សិស្សពូកែលេខ ១ ថ្នាក់ទី១០ នៅទីក្រុងហាណូយទទួលបានតំណែងពានជើងឯកអុកពិភពលោក

(VOVWORLD) -Hoang Minh Hieu សិស្សថ្នាក់ទី ១០ គណិតវិទ្យាទី ១ ទីក្រុងហាណូយ - វិទ្យាល័យ Amsterdam ទើបតែត្រូវបានតែងតាំងជាឯកទគ្គជន នៃសហព័ន្ធអុកពិភពលោក។ 
សិស្សពូកែលេខ ១ ថ្នាក់ទី១០ នៅទីក្រុងហាណូយទទួលបានតំណែងពានជើងឯកអុកពិភពលោក - ảnh 1Minh Hieu បានឈ្នះរង្វាន់ជាច្រើនក្នុងការប្រកួតអុកថ្នាក់ជាតិ និងអន្តរជាតិ (រូបថត៖ Giaoducthoidai.vn)

ប្អូន Hieu ត្រូវបានសហព័ន្ធ អុកពិភពលោក FIDE តែងតាំងជាឯកទគ្គជន បន្ទាប់ ពីដណ្តើមបានស្នាដៃឆ្នើម នៅក្នុងការប្រកួតអន្តរជាតិ នាពេលថ្មីៗនេះ និងទទួលបាន ២០០ Elo បង្កើនកម្រិត Elo របស់ខ្លួនឡើងដល់ ២១៤៣ ដោយហេតុនេះបង្កើនជិត ២០.០០០ កាំ ក្នុងបញ្ជីចំណាត់ថ្នាក់ FIDE។

Hoang Minh Hieu បានឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ Blitz ក្នុងវិញ្ញាសារអុកវ័យក្មេងអាស៊ីឆ្នាំ ២០១៧ ដែលធ្វើឡើងនៅប្រទេស Uzebekistan មេដាយសំរឹទ្ធក្នុងវិញ្ញាសារអុកវ័យក្មេងអាស៊ី ២០១៨  ដែលធ្វើឡើងនៅប្រទេសថៃ មេដាយប្រាក់ក្នុងវិញ្ញាសារអុកវ័យក្មេង ឆ្នាំ ២០១៩ បានធ្វើឡើងនៅ ប្រទេសស្រីលង្កា និងមេដាយអាស៊ីអាគ្នេយ៍ជាច្រើនក្នុងប៉ុន្មានឆ្នាំ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ