សហការការពារខ្សែព្រំដែនរវាងខេត្ត Binh Phuoc (វៀតណាម)និងត្បូងឃ្មុំ(កម្ពុជា)

សហការការពារខ្សែព្រំដែនរវាងខេត្ត Binh Phuoc (វៀតណាម)និងត្បូងឃ្មុំ(កម្ពុជា) - ảnh 1
សហការការពារខ្សែព្រំដែនរវាងខេត្ត Binh Phuoc (វៀតណាម)និងត្បូងឃ្មុំ(កម្ពុជា) (vietnamplus.vn)

        Vovworld-នាថ្ងៃទី២៦មិនានៅខេត្ត Binh Phuoc កងទ័ពការពារព្រំដែនខេត្ត
Binh Phuoc និងយោធភូមិភាគិខេត្តត្បូងឃ្មុំ(ព្រះរាជាណាចក្រកម្ពុជា)បានចរចារ​
អំពីការងារការពារខ្សែព្រំដែនរវាងខេត្តទាំងពីរ។ នៅការជួបសន្ទនានេះបណ្ដា
​តំណាងបានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មានដែលទាក់ទិនដល់សន្តិសុខ
​សណ្ដាប់ធ្នាប់លើខ្សែព្រំដែន បង្កើនកិច្ចសហការយាមល្បាតការពារព្រំដែន​ទ្វេ
ភាគី ការពាររឹងមាំបង្គោលសីមាព្រំដែនជាដើម។ ក្រៅពីនោះបង្កើន​ការងារ
សេនាធិការសំរាប់រដ្ឋអំណាចដំបន់នៃខេត្តទាំងពីរក្នុងការងារឃោសនាអប់រំ​
ចលនាប្រជាជនតាមសង្ខាងព្រំដែនអនុវត្តយ៉ាងម៉ឺងមាត់នូវសន្ធិសញ្ញាកិច្ចព្រម
ព្រៀងដែល​រដ្ឋាភិបាលនៃភាគីទាំងពីរដែលបានចុះហត្ថលេខា បង្កលក្ខណៈងាយ
ស្រួលសំរាប់ប្រជាជន​នៃភាគីទាំងពីរឆ្លងសាកសួរសុខទុក្ខសាច់ញាត្តិព្រាបាល
ជំងឺនិងផ្លាស់ប្តូរទំនិញតាមការកំណត់របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ