|
សហការយាមល្បាតរក្សាស្ថានភាពសន្តិសុខនយោបាយដំបន់ព្រំដែនវៀតណាម-ឡាវ។ (tuyengiao.vn) |
VOV-នារសៀលថ្ងៃទី២៦សីហា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ត្រី Phan
Van Giang អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនា
ជាមួយវរសេនីយ៍ឯក Bun thieng Chan tha mung khum ប្រធានអគ្គស្នងការសន្តិសុខ ក្រសួងសន្តិសុខឡាវដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅ
ពិធីទទួលជួបសន្ទនា ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងការទូតប្រជាជន
ពិសេសគឺលើខ្សែព្រំដែនវៀតណាម-ឡាវជានិច្ចកាលបានរក្សាល្អរួមចំណែក
កសាងផ្សែផ្លូវព្រំដែនសន្តិភាពស្ថិរភាពមិត្តភាព។ ក្នុងរយៈពេលខាងមុខ កងទ័ព
ការពារព្រំដែនវៀតណាមនិងអគ្គស្នងការសន្តិសុខក្រសួងសន្តិសុខឡាវត្រូវ
បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជួបប្រាស្រ័យរៀនសូត្រចែករំលែកបទពិសោធន៍ទៅវិញទៅមកផ្លាស់ប្តូរព័ត៌មានសហការយាមល្បាតដើម្បីរក្សាស្ថានភាព
សន្តិសុខនយោបាយដំបន់ព្រំដែន៕