សហគមជនវៀតណាមនៅកូរ៉េខាងត្បូងនិងបារាំងរៀបចំកម្មវិធីទទួលអំណរនិទាឃៈរដូវថ្មី

សហគមជនវៀតណាមនៅកូរ៉េខាងត្បូងនិងបារាំងរៀបចំកម្មវិធីទទួលអំណរនិទាឃៈរដូវថ្មី - ảnh 1
កម្មវិធីទទួលអំណរនិទាឃៈរដូវថ្មី សំដៅនាំមកនូវបរិយាកាស
បុណ្យតេតប្រពៃណីវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
(រូបថតៈ vov)


(VOVworld)-នាថ្ងៃទី១មិនា ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានរៀបចំ កម្មវិធីទទួលអំណរនិទាឃៈរដូវថ្មី សំដៅនាំមកនូវបរិយាកាសបុណ្យតេតប្រពៃណី
វៀត ណាមទៅកាន់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងសិក្សានៅកូរ៉េ
ខាង ត្បូង។ នៅទីនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមលោក Pham Huu Chi បាន ជូនពរនិងប្រគល់អំណោយតេត ទៅកាន់សហគមន៍ជនវៀតណាមនៅកូរ៉េខាង
ត្បូង ព្រមទាំងជូនប័ណ្ណសរសើរសម្រាប់បុគ្គល សមូហភាពដែលមានស្នាដៃឆ្នើម ក្នុងកិច្ចការសហគមន៍នាឆ្នាំ២០១៤។

        មុននោះ នាថ្ងៃទី២៨កុម្ភៈ នៅទីក្រុង Nogent – sur – Marne ជាយទីក្រុង Paris
(បារាំង) បានប្រព្រឹត្តទៅកម្មវិធីទទួលនិទាឃៈរដូវមមែសប្តស័កដោយ សកម្មភាព
ពិសេសជាច្រើន។ នេះជាលើកដំបូងដែលពិធីបួងសួងសូមឲ្យសុខសាន្តត្រាន ត្រូវ
បានរៀបចំដើម្បីសម្តែងនូវការគោរព្រលឹងជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ