សហគមន៍ជនវៀតណាមនៅកាណាដាបន្តឆ្ពោះទៅសមុទ្រកោះនៃមាតុប្រទេស

សហគមន៍ជនវៀតណាមនៅកាណាដាបន្តឆ្ពោះទៅសមុទ្រកោះនៃមាតុប្រទេស - ảnh 1
សហគមន៍ជនវៀតណាមនៅកាណាដាបន្តឆ្ពោះទៅសមុទ្រកោះនៃមាតុប្រទេស (VNP)

        Vovworld-នាពេលថ្មីៗនេះនៅទីក្រុង Toronto ស្ថានទូតវៀតណាមប្រចាំ​
នៅ​កាណាដាបានរៀបចំពិធីបច្ចុប្បន្នកម្មស្ថានភាពនៅសមុទ្រខាងកើត បណ្ដា
វិធានការ​តស៊ូរបស់វៀតណាមនិងបន្តចលនាជនវៀតណាមរៃអង្គាសប្រាក់ជួយ
ឧបត្ថម្ភកំលាំងប៉ូលីសសមុទ្រ ត្រួតពិនិត្យនេសាទនិងអ្នកនេសាទខំប្រឹងប្រែង
ច្បាមជាប់សមុទ្រ​ដើម្បីការពារអធិបតេយ្យភាពអំពីសមុទ្រកោះរបស់មាតុ
ប្រទេសនាពេលកន្លងមក។

  ជនវៀតណាមនៅនិងសិស្សានុស្សិសនៅទីនេះសប្បាយរីករាយក្នុងពេលបាន
ដឹងអំពី​ព័ត៌មានជាផ្លូវការនិងបច្ចុប្បន្នកម្មស្ថានភាពសមុទ្រកោះនៅស្រុកកំណើត។ ជនចូលរួមទាំងឡាយបានមូលមតិជាឯកឆ័ន្តដោយចាត់ទុកថា ស្មារតីសាមគ្គីភាព
ជាតិជាកត្តាបង្កើតឡើងកំលាំង​ពលំ​នាំប្រទេសឆ្លងផុតរាល់ការលំបាកដូចជា
ប្រវត្តិសាស្ត្របានបង្ហាញ ទន្ទឹមនឹង​នោះអះអាងនូវជំនឿជាក់ទៅលើទៅក្នុងគោល
នយោបាយកិច្ចការបរទេសរបស់រដ្ឋ​និងរដ្ឋាភិបាលវៀតណាម។ បណ្ដាអ្នកចូល
រួមបានរួមវិភាគទានជាប្រាក់​ប្រមាណ​១រយលានដុងដើម្បីជួយឧបត្ថម្ភកំលាំង
ប៉ូលីសសមុទ្រត្រួតពិនិត្យនេសាទ​និងអ្នកនេសាទវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ