សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី អាហ្សង់ទីន និងឆែក ទទួលអំណរបុណ្យចូលឆ្នាំថ្ងៃប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០

(VOVWORLD) - ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ ១២ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងអាហ្សង់ទីនបានរៀបចំពិធីបុណ្យតេត « សហគមន៍ទទួលអំណរនិទាឃរដូវឆ្នាំជូតទោស័ក ២០២០ ដោយមានការចូលរួមយ៉ាងច្រើនកុះកររបស់ បងប្អូនអាណិកជនដើមកំណើតវៀតណាម រួមទាំងសមូហភាពមកពីបណ្តាស្ថាប័នតំណាងនៅឯបរទេសនិងគ្រួសារជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅគ្រប់ទិសទីទូទាំងប្រទេសផងដែរ ។
សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី អាហ្សង់ទីន និងឆែក ទទួលអំណរបុណ្យចូលឆ្នាំថ្ងៃប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Nguyen Vu Tu (រូបថត៖ Vnanet.vn)

នៅទីក្រុងសេអ៊ូល ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Nguyen Vu Tu មានបំណងចង់ឲ្យសមាគម និងអង្គការរបស់ជនវៀតណាមនៅ   កូរ៉េខាងត្បូងនឹងខិតខំប្រឹងប្រែងបន្ថែមទៀតជាមួយស្ថានទូត ដើម្បីរួមចំណែកដល់គោលដៅរួមនៃការអភិវឌ្ឍចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម - កូរ៉េខាងត្បូងឡើងដល់កម្រិតថ្មី។នាបច្ចុប្បន្ន មានប្រជាជនវៀតណាមជាង ១៩០.០០០ នាក់កំពុងរស់នៅ ធ្វើការនិងសិក្សានៅកូរ៉េខាងត្បូង។ សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងកំពុងរីកចម្រើនដោយឥតឈប់ឈរហើយក្លាយទៅជាសហគមន៍ជនវៀតណាម ដែលមានសមិទ្ធិផលដ៏ល្អៗជាច្រើនដើម្បីរួមវិភាគទានដល់មាតុប្រទេសវៀតណាម។

នៅទីក្រុងហ្សាការតា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Pham Vinh Quang បានអះអាងថាទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី នឹងកាន់តែជឿនលឿនថែមទៀតនៅឆ្នាំ ២០២០ នៅពេលដែលប្រទេសទាំងពីរទទួលតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមក៏ទទួលតួនាទីជា ប្រធានអាស៊ាន ហើយប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦៥ នៃទិវាបង្កើតទំនាក់ទំនងការទូតផងដែរ ។

នៅអាហ្សង់ទីន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Dang Xuan Dung មានបំណងចង់បងប្អូនអាណិនជនដើមកំណើតវៀតណាម នឹងបន្តរក្សាអត្តសញ្ញាណជាតិ ជិតស្និទ្ធថែមទៀតជាមួយស្រុកកំណើត ព្រមទាំងកសាងសហគមន៍ជនវៀតណាមកាន់តែរឹងមាំនិងសាមគ្គីគ្នានៅអាហ្សង់ទីនដើម្បីក្លាយទៅជាស្ពាន តភ្ជាប់ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងអាហ្សង់ទីនឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតផងដែរ ។

នៅរដ្ឋធានី Praha  នៃសាធារណរដ្ឋឆែក សមាគមយុវជននិស្សិតវៀតណាមនៅ ឆែក សហការជាមួយសមាគមនិស្សិតវៀតណាមនៅសាកលវិទ្យាល័យ CZU បានរៀបចំកម្មវិធី“  បុណ្យតេត Festival ២០២០” សំរាប់យុវជននិងនិស្សិតវៀតណាមដែលកំពុងសិក្សានិងធ្វើការនៅសាធារណរដ្ឋឆែក។ ចំណុចសំខាន់ៗនៃកម្មវិធី“ បុណ្យតេត Festival ២០២០” ឆ្នាំនេះរួមមានសកម្មភាពដូចជាការវេចនំអន្សមធ្វើណែម និងតុបតែង“ ស្ពកផ្លែឈើ ៥ មុខ” ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ