សហគមន៍ជន​វៀតណាម​នៅ​ប្រទេស​ថៃទទួល​អំណរបុណ្យចូលឆ្នាំ​ថ្មី ឆ្នាំថោះបញ្ជស័ក ​ ​២០២៣

(VOVWORLD) - រួមជាមួយនឹងបរិយាកាសបុណ្យតេតប្រពៃណីរបស់ប្រទេសជាតិ នាយប់ថ្ងៃទី ១៤ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃបានរៀបចំកម្មវិធីអំណរបុណ្យតេតសហគមន៍ និទាឃរដូវឆ្នាំថោះ បញ្ជស័ក ២០២៣  បន្ទាប់ពីរយៈពេលជិតបីឆ្នាំត្រូវផ្អាកដោយជំងឺរាតត្បាត Covid-19។ 
សហគមន៍ជន​វៀតណាម​នៅ​ប្រទេស​ថៃទទួល​អំណរបុណ្យចូលឆ្នាំ​ថ្មី ឆ្នាំថោះបញ្ជស័ក ​ ​២០២៣ - ảnh 1ទិដ្ឋភាពនៃកម្មវិធីអំណរបុណ្យតេតសហគមន៍ នៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ  (រូបថត៖  VOV)

កម្មវិធីនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីតំណាងសមាគមជនថៃដើមកំណើតវៀតណាម នៅតាមមូលដ្ឋានមួយចំនួន (បាងកក ចាន់ថាបុរី សាកែវ...) សមាគមសហគ្រិនថៃ-វៀតណាម កម្មាភិបាលបុគ្គលិកស្ថានទូត ព្រមទាំងអាណិកជនវៀតណាមរាប់រយនាក់  ជនវៀតណាមដែលកំពុងធ្វើការ សិក្សា និងរស់នៅប្រទេសថៃ។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ប្រជាជនវៀតណាមនៅប្រទេសថៃ ក្នុងការអភិវឌ្ឍប្រទេសម្ចាស់ផ្ទះ ធ្វើជាស្ពានតភ្ជាប់រួមចំណែកពង្រឹង និងអភិវឌ្ឍន៍ប្រទេសជាតិ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពវៀតណាម-ថៃ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវគោលបំណងថា ក្នុងឆ្នាំថ្មី ឆ្នាំថោះ បញ្ជស័ក  ២០២៣នេះ បងប្អូនអាណិកជនបន្តលើកតម្កើងមោទនភាពជាតិ ការគោរពខ្លួនឯង សាមគ្គីភាព ស្នេហាជាតិ ស្មារតីរក្សានូវអត្តសញ្ញាណវប្បធម៌ ទំនៀមទំលាប់របស់ប្រទេសជាតិ  និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ