សហគមន៍ជនវៀតណាមនៅបរទេសរួមដៃគ្នាគាំទ្រមូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ដោយគាំទ្រការអំពាវនាវរបស់ ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងក្រសួងការបរទេសនោះ នៅថ្ងៃទី ៨ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានបំផុសចលានារៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភដល់ មូលនិធិវ៉ាក់សាំងបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម ដោយមានការចូលរួមរបស់កម្មាភិបាល បុគ្គលិកទាំងអស់នៃស្ថានទូត និងបណ្ដាស្ថាប័នអមស្ថានទូត។
សកម្មភាពបរិច្ចាគថវិការ |
នៅក្នុងពិធីបំផុសនេះ លោកឯកអគ្គរដ្ឋទូត Tran Thanh Cong បានស្នើឲ្យសមូហភាពកម្មាភិបាល បុគ្គលិកស្ថាប័នតំណាង សហគមន៍ជនវៀតណាមបន្តរួមសាមគ្គីគ្នា លើកត្រដែតស្មារតីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ថែរក្សាសុខភាព ព្រមទាំងរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
ក្នុងពេលនោះ នៅអាល្លឺម៉ង់ សមាគមន៍ អង្គការ ជនវៀតណាម និងមិត្តភក្តិអាល្លឺម៉ង់ជាច្រើន បានរៃអង្គាសទឹកប្រាក់ សំដៅរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅវៀតណាម។ ចំនួនទឹកប្រាក់រៃអង្គាសទាំងអស់នឹងបានប្រើប្រាស់សម្រាប់ទិញសំភារៈ បរិក្ខាពេទ្យជូនបុគ្គលិកសុខាភិបាល កម្មករ ពលករក្រីក្រ និងកុមារនៅតាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាអ្នកជំងឺកូវីដ ១៩ ដែលមានស្ថានភាពរស់នៅលំបាកផងដែរ៕