សហគមន៍ជនវៀតណាមនៅអាហ្រ្វិកខាងត្បូងបញ្ជូនជំនួយដល់ហ្ស៊ីមបាវ៉េ
(VOVWORLD) -លោកស្រី Phuong Phuong Linh លេខាទីពីរនៃស្ថានទូតវៀតណាមប្រចាំនៅ អាហ្វ្រិកខាងត្បូងបានសង្កត់ធ្ងន់ថា៖ ជាប្រទេសមួយ ដែលតែងតែត្រូវរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងទឹកជំនន់នោះ បានជាប្រជាជនវៀតណាមមានការយោគយល់ជាមួយការលំបាក និងការខាតបង់ ដែលប្រជាជនហ្សីមបាវ៉េកំពុងឆ្លងកាត់។
ស្ថានប័នតំណាងរបស់វៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងផ្តល់ជំនួយដល់ស្ថានទូតហ្ស៊ីមបាវេប្រចាំនៅអាហ្វ្រិកខាងត្បូង (រូបថត: ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ៣០ ខែមេសានៅ រដ្ឋធានី Pretoria ស្ថានទូតវៀតណាម និងសមាគមនារីវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូងបានប្រគល់ទំនិញជំនួយដល់តំណាងស្ថានទូតហ្ស៊ីមបាវ៉េ សំដៅរួមចំណែកដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាជននៃប្រទេសនេះ ដោយរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ពីខ្យល់ព្យុះ Idai កាលពីខែមិនាកន្លងទៅ។ ជំនួយទាំងនេះរួមមាន៖ស្បៀងអាហារចំនួន ២ តោន និង សម្លៀកបំពាក់ សៀវភៅ សំភារៈសិក្សា។
នៅក្នុងពីធិប្រគល់នេះ លោកស្រី Phuong Phuong Linh លេខាទីពីរនៃស្ថានទូតវៀតណាមប្រចាំនៅ អាហ្វ្រិកខាងត្បូងបានសង្កត់ធ្ងន់ថា៖ ជាប្រទេសមួយ ដែលតែងតែត្រូវរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងទឹកជំនន់នោះ បានជាប្រជាជនវៀតណាមមានការយោគយល់ជាមួយការលំបាក និងការខាតបង់ ដែលប្រជាជនហ្សីមបាវ៉េកំពុងឆ្លងកាត់។
ជាកិច្ចឆ្លើយតប់ លោកស្រី Jessica Hamadziripi ភិរិយារបស់ឯកអគ្គរដ្ឋទូតហ្ស៊ីមបាវ៉េប្រចាំនៅអាហ្វ្រិកខាងត្បូងបានថ្លែងអំណរគុណចំពោះបណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំនៅ អាហ្វ្រិកខាងត្បូង ហើយលើកច្បាស់ថានេះគឺជាកាយវិការដ៏ខ្ពង់ខ្ពស់របស់សហគមន៍ជនវៀតណាមនៅអាហ្វ្រិកខាងត្បូង និយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួមចំពោះជនរងគ្រោះដោយខ្យល់ព្យុះ៕