សហគមន៍ជនវៀតណាមនៅឯបរទេសទទួលអំណរបុណ្យចូលឆ្នាំកុរ ២០១៩
(VOVWORLD) -នាថ្ងៃទី ២៥ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកបានរៀបចំកម្មវិធីបុណ្យតេតសហគមន៍ អំណរបុណ្យចូលឆ្នាំកុរ ២០១៩ នៅទីក្រុងវ៉ាស៊ីនតោនដោយមានការចូលរួមពីសំណាក់ប្រជាជនអាណិកជនវៀតណាម តំណាងសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅអាមេរិក រួមជាមួយមិត្តភក្តិជនជាតិអាមេរិកជាំង ២០០ នាក់។
សហគមន៍ជនវៀតណាមនៅឯបរទេសទទួលអំណរបុណ្យចូលឆ្នាំកុរ ២០១៩ |
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc បានរាយតម្លៃថា ក្នុងឆ្នាំកន្លងទៅនោះ ទំនាក់ទំនងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូរវាងវៀតណាម និងអាមេរិកបន្តទទួលបានការបោះជំហានថ្មី បង្កើតឡើងបុព្វបទសម្រាប់ឆ្នាំ២០១៩ ឲ្យរីកចម្រើនថែមទៀត ឆ្ពោះទៅពិធីរំលឹកខួបលើកទី ២៥ នៃ ទិវាប្រក្រតីភាពទំនាក់ទំនងនាឆ្នាំ ២០២០ ខាងមុខ។ លោក Ha Kim Ngoc មានគោលបំណងថា ប្រជាជនអាណិកជនបន្តរួមដៃគ្នា កសាងសហគមន៍ឲ្យកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ រួមវិភាគទានយ៉ាងសកម្មសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងអាមេរិក ក៏ដូចជាឆ្ពោះទៅ ស្រុកកំណើត និងមាតុប្រទេសផងដែរ។
នាយប់ថ្ងៃទី ២៧ ខែ មករា នៅរដ្ឋធានី វៀងច័ន្ទ ស្ថានទូតវៀតណាមប្រចាំនៅឡាវបានរួមសហការជាមួយសមាគមជនវៀតណាមនៅ រដ្ឋធានី វៀងចន្ទន៍រៀបចំបុណ្យចូលឆ្នាំកុរ ២០១៩ ដោយប្រធានបទ "អំណរបក្ស អំណរនិទាឃរដូវ។ សហគមសាមគ្គីភាព ឆ្ពោះទៅរកស្រុកកំណើត មាតុប្រទេស"។ អញ្ជើញចូលរួមកម្មវិធីនេះ មានកម្មភិបាល បុគ្គលិកស្ថានទូត ស្ថានប័នតំណាងវៀតណាមប្រចាំនៅឡាវ តំណាងសហគ្រាសវៀតណាម ដែលកំពុងបោះទុនវិនិយោគ និងធ្វើអាជីវកម្មនៅឡាវ សហគមន៍វៀតណាមនៅឡាវយ៉ាងច្រើនកុះករ និងគណប្រតិភូតំណាងប្រជាជនអាណិកជននៅខេត្ត Nongkhai និង UdonThani ភាពភាគឦសានប្រទេសថៃ។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់ប្រជាជនអាណិកជនចំពោះប្រទេសជាតិក្នុងឆ្នាំកន្លងទៅហើយមានគោលបំណងថាប្រជាជនអាណិកជនបន្តរួមវិភាគទានថែមទៀតសម្រាប់ប្រទេសជាតិ និសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និងឡាវផងដែរ។
នាយប់ថ្ងៃទី ២៧ ខែមករា នៅទីក្រុង Tel Aviv ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអ៊ែល និងគណៈទំនាក់ទំនងជនវៀតណាមនៅ អ៊ីស្រាអ៊ែលរៀបចំបុណ្យតេតសហគមន៍ ក្នុងឱកាសបុណ្យចូលឆ្នាំកុរ ២០១៩។ អញ្ជើញចូលរួមពិធីនេះ មានប្រជាអាណិកជនវៀតណាម កម្មាភិបាល និស្សិតជាង ២០០ នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅអ៊ីស្រាអ៊ែល។ អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអ៊ែលលោក Do Minh Hung បានផ្ញើសេចក្ដីជូនពរដល់ប្រជាជនទាំងអស់នាឆ្នាំថ្មីមានសុខភាពល្អបរិបូរ សុខសាន្តត្រាណ មានសំណាងល្អជាច្រើន ពិសេសគឺរួមគ្នាឆ្ពោះទៅស្រុកកំណើត កសាងសហគមន៍ជនវៀតណាម នៅអ៊ីស្រាអែលឲ្យកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ។
នាថ្ងៃដដែល នៅអង់គ្លេស ប្រជាអាណិកជន តំណាងសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅអង់គ្លេសជាច្រើនកុះករបានចូលរួមបុណ្យតេតសហគមន៍អំណរបុណ្យចូលឆ្នាំកុរ ២០១៩ ដែលបានរៀបចំឡើងនៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងឡុងដ៍។ អញ្ជើញថ្លែងនៅទីនេះ លោក ឯកអគ្គរដ្ឋទូត Tran Ngoc An បានអំពាវនាវដល់ប្រជាជនវៀតណាមគ្រប់រូប ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅអង់គ្លេសរួមគ្នាពង្រីកបញ្ញា រួមគ្នាខិតខំប្រឹងប្រែងកសាងសហគមន៍ជនវៀតណាមនៅអង់គ្លេសឲ្យកាន់តែសាមគ្គីគ្នា និងអភិវឌ្ឍន៍យ៉ាងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកនាំទំនាក់ទំនងរវាងវៀតណាម និងអង់គ្លេសឡើងកម្ពស់ថ្មីមួយ។
នាយប់ថ្ងៃដដែល នៅទីក្រុងញូវដេលី ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាក៏បានរៀបចំកម្មវិធីបុណ្យតេតសហគមន៍ឆ្នាំកុរ ២០១៩ ក្នុងបរិយាកាសដ៏កក់ក្តៅពេញទៅដោយអត្តសញ្ញាណជាតិវៀតណាមផងដែរ៕